adverise with khmeread 920d3044 6f3c 4cbc 99eb 8fc52fe22e55

ឡាន​បើក​កៀរ​ម៉ូតូ​ដួល​របួសធ្ងន់ ហើយ​ឡាន​បើក​រត់​បាត់​

    កណ្តាល ៖ មាន​ករណី គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​នា​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​២០​នាទី​ព្រឹក​នៅ​ចំណុច​ផ្លូវជាតិ​លេខ១ ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ​បណ្តាលឱ្យ​បុរស​ម្នាក់​របួសធ្ងន់។


 
    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ងួន ស៊ីធួន ភេទ​ប្រុស អាយុ៥៧​ឆ្នាំ ​(​ត្រូវជា​ឪពុក​បង្កើត​លោក​ព្រិន្ទបាលទោ​ ស៊ី ធួន​រស្មី មន្ត្រីប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​) ​មាន​លំនៅ​ភូមិ​ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ បាន​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ​ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CL.9718 ​គោលដៅ​អ្នក​លឿង ភ្នំពេញ​។ 

    លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​០១​គ្រឿង មិន​ស្គាល់​ម៉ាក់ មក​កៀរ​ម៉ូតូ​ជនរងគ្រោះ ​បណ្តាល​ដួល​រងរបួស​ចំក្បាល​ធ្ងន់ធ្ងរ។ ជនរងគ្រោះ​ត្រូវបាន​គ្រួសារ​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ដើម្បី​ព្យាបាល។ ចំណែក​រថយន្ដ​បង្ក​បើក​រត់​គេចខ្លួនបាត់​៕
        

adverise with khmeread

មតិយោបល់