adverise with khmeread E4db3ff7 1666 4a68 b5a3 df3628c92f2e %281%29

ចែកចាយ​គ្រឿងញៀន​ផង មាន​កាំភ្លើង​បាញ់​ខ្យល់​ផង ចាំ​អី​ទៀត​!

    ព្រៃវែង ៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នា​ថ្ងៃទី​២៧ ខែ​មិថុនា ​ឆ្នាំ២០១៦ ​វេលា​ម៉ោង​១៥ និង៣០នាទី​រសៀល​នៅ​ចំណុច​ភូមិ​ថ្លា​វ ឃុំ​-​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ដោយ​ដកហូត​វត្ថុតាង​មួយចំនួន។​

    ប៉ូលិស​បានឱ្យដឹងថា ប៉ូលិស​ការិយាល័យ​ជំនាញ​បាន​ប្រើ​ប្រាស់​វិធានការ​ញុះញង់​បង្ក្រាប​ជាក់ស្តែង​ករណី​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់​នៅ​ចំណុច​ភូមិ​ថ្លា​វ ឃុំ​ស្វាយ​អ​ន្ទ​រ ដោយ​ឃាត់ខ្លួន​ឈ្មោះ ​ផុន ម៉ា​ណែ​ត​ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​រកា​ខ្សុក ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ​ និង​ដកហូត​ម្សៅ​ក្រាម ពណ៌​ស ថ្នាំញៀន​ ​ចំនួន០២​កញ្ចប់, ​ម៉ូតូ​០១​គ្រឿង និង​កាំ​ភ្លើង​ខ្យល់០១ដើ​ម​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ​បាន​នាំខ្លួន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន ដើម្បី​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់