adverise with khmeread 1

​លឿន​ដូច​ព្រួញ​! Taylor Swift និង​សង្សារ​ថ្មី​ជួប​ឪពុកម្តាយ​គ្នា​បន្ទាប់ពី​ស្គាល់គ្នា​ពីរ​សប្តាហ៍​

​    ​Taylor Swift និង Tom Hiddleston ត្រូវបាន​ប្រទះឃើញ​នៅ​ជាមួយគ្នា​សឹង​រាល់ថ្ងៃ​នៅ​អំឡុង​ទំនាក់ទំនង​ស្នេហា​ពីរ​សប្តាហ៍​កន្លងមកនេះ ដែល​រួមបញ្ចូល​ទាំង​ការ​ដើរលេង​កម្សាន្ត​ដ៏​ជិតស្និត​នៅលើ​ឆ្នេរ​ខ្សាច់ និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​ដ៏​ផ្អែមល្ហែម​ហើយ​ពួកគេ​ថែមទាំង​ជួប​ឪពុកម្តាយ​គ្នា​ទៀតផង​។​

​    ​បើ​យោងតាម​វេ​ប​សាយ E! News បានឱ្យដឹងថា បន្ទាប់ពី​ដំណើរ​កម្សាន្ត​ទៅ​ទីក្រុង Nashville នាង Taylor Swift បាន​ណែនាំ​តួឯក​ក្នុង​រឿង Thor រូបនេះ​ឱ្យ​ឪពុកម្តាយ​របស់​នាង​ស្គាល់​។ ពួកគេ​ក៏បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អង់គ្លេស​ដើម្បី​ជួប​ម្តាយ​របស់ Hiddleston គឺ​អ្នកស្រី Diana​។​

​    ​Taylor Swift និង Tom Hiddleston ក៏​ត្រូវបាន​ប្រទះឃើញ​នៅ​ជាមួយគ្នា​នៅ​កោះ Rhode Island បន្ទាប់ពី​នាង​តារាចម្រៀង​ប៉ប់​រូបនេះ​បាន​បែក​គ្នា​ជាមួយ Calvin Harris ក្រោយពី​នៅ​ជាមួយគ្នា​អស់​រយៈពេល ១៥ ខែ​។​

​    ​អ្នក​ទាំងពីរ​ក៏ត្រូវ​បាន​គេ​ឃើញ​ជាច្រើនលើក​ច្រើនសា​ចាប់តាំងពី​ពេលនោះ ហើយ​ពួកគេ​ថែមទាំង​បានបង្ហាញ​ខ្លួន​នៅក្នុង​ការប្រគុំ​តន្ត្រី​របស់ Selena Gomez​។​

​    ​ស្របពេល​នេះដែរ Calvin Harris ចង់​ប្រាប​អ្នកគាំទ្រ​ខ្លួន​ថា គាត់​មិនមាន​បញ្ហា​អ្វី​នោះទេ​ចាប់តាំងពី​ចែកផ្លូវ​ជាមួយ Taylor Swift ហើយ​គាត់​ក៏​មិន​ឈឺក្បាល​នឹង​ការ​ស្រវា​រកម​នុស្ស​ថ្មី​របស់​នាង​ភ្លាម​បែបនេះ​ដែរ​៕

 

adverise with khmeread
ប្រភព៖ E! News

អ្នកនឹងចូលចិត្ត

មតិយោបល់