adverise with khmeread 1839493 620x413

ថៃ​ត្រៀមខ្លួន​ទទួល​ព្យុះ​និង​ជំនន់​ធំ​បង្កឡើង​ដោយ​បាតុភូត La Nina បន្ទាប់ពី​ខែតុលា​ខាងមុខ​

    ​បន្ទាប់ពី​ការទទួល​រងគ្រោះ​រាំងស្ងួត​មួយឆ្នាំ​ពី​បាតុភូត El Nino ថៃ​ប្រកាស​ត្រៀមខ្លួន​សម្រាប់​បាតុភូត La Nina ម្ដង ជា​បាតុភូត​អាកាសធាតុ​ដែល​ត្រូវបាន​រំពឹងថា​នាំ​ភ្លៀង​ធា្ល​ក់​ច្រើន​ហួសប្រមាណ​។​

​    ​យោងតាម​ប្រភព​រដ្ឋាភិបាល​និង​ឧស្សាហកម្ម វិស័យ​កសិកម្ម​និង​ឧស្សាហកម្ម​ដែល​ត្រូវ​រង​ការគំរាមកំហែង​ដោយ​កង្វះ​នៃ​ទឹក ត្រូវ​ប្រឈមមុខ​នឹង​គ្រោះទឹកជំនន់​ម្ដង​នៅ​ឆ្នាំនេះ​។​

​    ​អគ្គនាយក​នាយកដ្ឋាន​ឧតុនិយម​លោក Wanchai Sakudomchai បាន​និយាយថា រដូវក្ដៅ​បានបញ្ចប់​និង​ប្រទេស​ឥឡូវ​កំពុង​ស្ថិតក្នុង​រដូវភ្លៀង ដែល​ត្រូវបាន​រំពឹងទុក​ថា​អាច​នឹងមាន​រយៈពេល​ហួស​ពី​ការ​រពឹង​ទុក​។​

​    ​គាត់​និយាយថា "​នេះ​គឺជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង ដែល​អាច​ភ្លៀង​រហូតដល់​ខែតុលា​ឯណោះ​។ យ៉ាងណាមិញ អ្វីដែល​យើង​ត្រូវ​ប្រុងប្រយ័ត្ន​នោះ​គឺ​រដូវ​ព្យុះ​ដែល​វាយប្រហារ​ថៃ​រៀងរាល់ឆ្នាំ​"​។​

​    ​វា​អាចជា​ដំណឹង​ល្អ​សម្រាប់​ប្រទេស​ថៃ​ពេល​ភ្លៀង​ច្រើន ព្រោះ​ពួកគេ​មាន​អាង​ស្ដុក​ទឹក​សម្រាប់ធ្វើ​កសិកម្ម​នៅ​ឆ្នាំក្រោយ​ទៀត​។ ប៉ុន្ដែ​ជា​អកុសល​វា​ជា​ដំណឹង​អាក្រក់​សម្រាប់​វ​ស័​យ​ឧស្សាហកម្ម ដែល​ពឹង​អាស្រ័យ​ទាំងស្រុង​ទៅលើ​ប្រព័ន្ធ​ការពារ​ទឹកជំនន់​។​

​    ​បន្ទាប់ពី​ការបញ្ចប់​រដូវភ្លៀង​ធម្មតា​ក្នុង​ខែតុលា ថៃ​ត្រូវបាន​រំពឹងទុក​ថា​នឹងត្រូវ​វាយប្រហារ​ដោយ​បាតុភូត La Nina​។ បាតុភូត​នេះ​នឹង​បង្កឱ្យមាន​សំណើម​ហួត​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច ដែល​នឹង​បង្កើតជា​ភ្លៀង​ច្រើន​ខុសធម្មតា​និង​ខ្យល់ព្យុះ​។ វា​អាច​បង្ក​ការ​ជន់​លិច​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ជាច្រើន ជាមួយ​ភាគ​ខាងជើង និង​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​ស្ថិតក្នុង​ហានិភ័យ​ខ្ពស់​។​

​    ​កាលពី​ទឹក​លិច​ដ៏​ធំ​សម្បើម​នៅ​ឆ្នាំ ២០១១ ធ្វើឱ្យ​ប្រទេស​ថៃ​ខាតបង់​ទឹកប្រាក់​អស់ ១,៤៩ ពាន់​ពាន់​លាន​បាត​ផងដែរ​៕

ប្រភព៖ បាងកកប៉ុស្ដិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់