adverise with khmeread Komsan

សង្ស័យតូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ​បុរស​ម្នាក់​ចង​ក​សម្លាប់ខ្លួន​

    កណ្ដាល ៖ បុរស​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​រោង​ចាំចម្ការ ភូមិ​តា​រាប​ដូន ស ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល សង្ស័យ​តូចចិត្ត​មាន​ជំងឺ​ប្រចាំកាយ ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ធូ សុផល អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគី​រ សហ​ការណ៍​ជាមួយ​ប៉ូលិស​ជំនាញ អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ប្រចាំ​ឃុំ និង​ក្រុមគ្រួសារ ជនរងគ្រោះ បាន​ចុះទៅ​ធ្វើ​កោសល្យវិច័យ​ពិនិត្យឃើញ​ង​ថា ជនរងគ្រោះ​បានធ្វើ​អត្តឃាត​ដោយ​ចងក​បាន​យក​អាវដៃវែង​ក្រឡា​ការ៉ូ​ចង ជាប់​នឹង​សសរ​រោង​ចាំចម្ការ​កំពស់​២​ម៉ែត្រ ។​បន្ទាប់មក​សាកសព​បា​ន​ធ្លាក់​ទៅ​ដី​ដោយសារ​អាវ​រហែក​តាម​ថ្នេរ​។​
    តាម​ការបញ្ជាក់​ពី​ក្រុមគ្រួសារ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មាន​ជំងឺ​ប្រចាំកាយ​ជា​យូរ​មកហើយ និង​បាន​ទទួលស្គាល់ថា ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត ចងក​សម្លាប់​ខ្លួនឯង ប្រាកដ​មែន​។​បន្ទាប់មក​កម្លាំង​ជំនាញ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

adverise with khmeread

មតិយោបល់