adverise with khmeread Axel witsel transfer chelsea 726x415

Chelsea និង Everton ប្រជែងយកខ្សែបម្រើ Axel Witsel ពីក្លឹប Petersburg

          ​ក្លឹប Everton អាចនិងជួបបញ្ហា​ក្នុង​ការចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Axel Witsel ពីក្លឹប Zenit St Petersburg ​ដោយ​សារតែ​ក្លឹប​ Chelsea​​ ក៏កំពុងបង្ហាញពី​ការ​ចាប់អារម្មណ៍លើ​កីឡាករ​រូបនេះផងដែរ។

បន្ទាប់ពីក្លឹប Roma បាន​ច្រាន​ចោលសំណើរចុះកិច្ច​ព្រមព្រៀងផ្ទេរ​កីឡាករ Raja Nainggolan ក្លឹប Chelsea ​បានងាកមកពិភាក្សា​ពីកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡា​ករ​ Witsel ដែលជាកីឡាករបែលហ្ស៊ិកផងដែរ។

          ប៉ុន្តែ Everton អាចជា​ក្រុម​មាន​ប្រៀបផ្ទេរ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​ខណៈ​ខ្សែ​បម្រើ Gareth Barry ត្រៀម​នឹងបញ្ចប់អាជីព​របស់​ខ្លួន​ ព្រមទាំងការចាក​ចេញ​របស់​កីឡាករ Leon Osman និង Steven Pienaar៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់