adverise with khmeread Puel

លោក Claude Puel និងក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លឹប Southampton

          ចាប់តាំងពី​គ្រូបង្វឹក​សញ្ជាតិ​ហូឡង់ លោក​ Ronald Koeman ​​សម្រេចចិត្ត​ចាកចេញ​ទៅកាន់​ក្លឹប​ Everton ក្លឹប Southampton មមាញឹក​ក្នុងការស្វែង​រក​អ្នក​មក​ជំនួស​តំណែង​របស់គាត់។

          គេជឿថា អតីត​គ្រូបង្វឹក​របស់ក្លឹប Nice លោក Claude Puel និងទទួលបាន​ការ​តែង​តាំង​ហើយកិច្ច​ព្រមព្រៀងនឹងរួចរាល់​ត្រឹមដំណាច់សប្តាហ៍​នេះ។​ គ្រូបង្វឹក​សញ្ជាតិបារាំង​រូបនេះ​មិន​ធ្លាប់ធ្វើ​ការងារ​ក្រៅប្រទេសបារាំង​ទេ បន្ទាប់ពីបាន​ចំណាយ​ពេលពេញមួយអាជីពរបស់លោក​លេងនៅ​ក្លឹប Monaco ទីដែល​លោក​ទទួលបាន​ការបង្វឹក​ដោយ​លោក​ Arsene Wenger មុន​ពេល​ប្រឡូក​ក្នុង​អាជីពជា​គ្រូបង្វឹក​។

          កាលពីឆ្នាំ​២០០០​ លោក Puel ធ្លាប់លើក​ពាន​ Ligue 1 ហើយ​បន្ទាប់មក​បានដឹកនាំ​ក្លឹប Lille រយៈ​ពេល​៦​ឆ្នាំ​មុន​ពេល​បន្ត​ដឹកនាំ​ក្លឹប Lyon ហើយ​បាន​ដឹកនាំ​ពួកគេ​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​ CL៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់