adverise with khmeread Unai emery

PSG និងតែងតាំងលោក Unai Emery ជំនួសគ្រូបង្វឹក Laurent Blanc

          បើទោះបីជាគ្រូបង្វឹក​សញ្ជាតិបារាំង​ Laurent Blanc ​បាន​ដឹកនាំ​ក្លឹប PSG ឲ្យ​លើក​ពា​ន​ក្របខណ្ឌ Ligue1 កាលពីរដូវ​កាល​មុនក៏ដោយ ក៏មិនទាន់​គ្រប់​គ្រាន់​ដើម្បីសង្គ្រោះ​ការងារ​របស់​លោក​បានដែរ ដោយ​សារតែ​បរាជ័យ​ក្នុង​ក្របខណ្ឌ​ CL​​។

ក្លឹបយក្សបារាំង Paris Saint-Germain បាន​បញ្ជាក់​ពីការចាកចេញរបស់​គ្រូ​បង្វឹក Laurent Blanc។​ ក្រុម PSG ប្រកួត​ចាញ់​ក្រុម​​ Man City ក្នុង​លទ្ធផលប្រ​កួត​​ទាំងពីរ​លើក​៣-២ ធ្វើ​ឲ្យ​ប្រធាន​ក្លឹប  Nasser al-Khelaifi ប្រកាស​​ថា វាជា​រដូវ​កាល​ដ៏អន់។

          គេរំពឹងថា លោក Unai Emery នឹង​ចូល​ជំនួស​លោក Blanc ។     ប្រធាន​ក្លឹប Al-Khelaifi បាន​ទាមទារឲ្យ​មាន​កំណែងទម្រង់ថ្មី​នៅ​ក្លឹប​ PSG ហើយ​មិន​គាំទ្រ​លោក Blanc ក្នុងបទសម្ភា​ស​មួយជាមួយ​កាសែត Le Parisien ដោយ​លោកប្រកាសថា “​ ខ្ញុំគិត​ថា យើង​បរាជ័យ​នៅ​រដូវ​កាល​នេះ បើទោះបីជា​ទទួល​បាន​ពាន​ក្នុង​ស្រុកក៏ដោយ។ យើងមិនទាន់​ឆ្លើយ​តប​ចំពោះ​គោល​ដៅ​តំបន់​អឺរ៉ុប​ដែលយើងចង់បានទេ។ ជំនួយ​ការ​របស់​លោក​ Blanc គឺលោក Jean-Louis Gasset និងលោក Philippe Lambert អ្នក​ជំនាញ​កាយ​សម្បទាក៏​និង​ចាកចេញ​ផងដែរ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់