adverise with khmeread %e1%9f%a1

ឆេះ​ផ្ទះ​អស់​៣៣​ខ្នង​នៅ​បឹងទំពុន តែ​រយៈពេល​ជាង​មួយ​ម៉ោង​

    ​ភ្នំពេញ  ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៣​ខ្នង ស្ថិតនៅ​តំបន់​សំណង់​មិន​រៀបរយ​ដែល​ទិញ​លក់​អត​ចាយ  ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នៅវេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃទី​២៨ ខែមិថុនា​ឆ្នាំ​២០១៦​នេះ ដោយ​មិនទាន់​ដឹង​មូលហេតុ​នៅឡើយ​។​
      
​    ​លោក​អ៊ុំ ចន្ថា  នាយរង​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា  បន្ទាប់ពី​ទទួលបាន​ដំណឹង​ភ្លាម​រថយន្ត​ព​ន្ក​ត់​អគ្គិភ័យ​ចំនួន​១៥​គ្រឿង បាន​ចេញទៅ​បាញ់​ទឹក​ពន្លត់​រហូតដល់​ម៉ោង​ប្រមាណ​៣​និង​១៥​នាទី​ទើប​រលត់​។ ក្នុងនោះ​រថយន្ត​ប៉ូលិស​១២​គ្រឿង​,​ប៉េអឹម​ក្រុង​១២​គ្រឿង​និង​រថយន្ត​ស្រា​បៀរ​កម្ពុជា ១​គ្រឿង​។ បន្ទាប់ពី​ពន្លត់​រួច គឺមាន​ផ្ទះ​ប្រជាពលរដ្ឋ​៣៣​ខ្នង​ត្រូវ​ភ្លើង​ឆេះ​ទាំងស្រុង​។ ប៉ុន្តែ​ពុំមាន​ប្រជាពលរដ្ឋ​រងគ្រោះ​ថ្នាក់ឡើ​យ​។​


           ​លោក​អ៊ុំ ចន្ថា បន្តថា ចំពោះ​មូលហេតុ​នៅ​មិនទាន់​ដឹង​នៅឡើយ  ព្រោះ​កំពុង​បន្ត​ស្រាវជ្រាវ  ៕​

adverise with khmeread

មតិយោបល់