adverise with khmeread %e1%9f%a1

ទៅ​ចាំ​យក​ប្រព​ន្ឋ​សុខៗ​! គេ​ហៅ​ដឹករ​កឡាន​ឱ្យ​លុយ​មួយ​មុឺន​រៀល​អស់​ម៉ូតូ​មួយគ្រឿង​

    ​ភ្នំពេញ ៖ បុរស​ម្នាក់​អង្គុយ​លើ​ម៉ូតូ​ទៅ​ចាំ​ដឹក​ប្រព​ន្ឋ​ចេញពី​រោងចក្រ​ត្រូវបាន​ជន​ឆបោក​ម្នា​ក់បាន​ហៅ​ឱ្យ​ដឹក​ទៅក្នុង​បុរី​សុភមង្គល់​ក្នុងតម្លៃ​១០០០០​រៀល​អស់​ម៉ូតូ​មួយគ្រឿង​។ ហេតុការណ៍​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ ២០១៦​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ​។​
     
​    ​ជនរងគ្រោះ​ឈ្មោះ តាប់ តូ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ មុខរបរ​កម្មករសំណង់​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​បេតុង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខ​ណ្ខ​មានជ័យ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្រៅ​ឃុំ​គ្រោះ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​បានឱ្យដឹងថា  រូបគាត់​ជិះ​ម៉ូតូ​មាក់​ហុងដា​សេ​១២៥​ពណ៍​ខ្មៅ​ស៊េរី​២០១៥​មាន​ផ្លាកលេខ​ភ្នំពេញ​1CX-7893​។​
        
​    ​តាប់ តូ បន្តថា   មុនពេល​កើតហេតុ​គាត់​ត្រូវបាន​ប្រព​ន្ឋ​តេ​ហៅ​ឱ្យទៅ​ដឹក​ព្រោះ​ឈឺ​ធ្វើការ​មិនកើត​។ ខណៈពេល​កំពុង​ចាំ​ប្រពន្ធ​ក៏បាន​លេចមុខ​ជនសង្ស័យ​ម្នាក់​បាន​ហៅ​គាត់​ឱ្យ​ដឹក​ទៅក្នុង​បុរី​សុ​មង្គល​ស្ថិតនៅ​ភូមិ​ឬ​ស្សី​ដោយ​ឱ្យ​តម្លៃ​១០០០០​រៀល​។​
    
​    ​ពេលមកដល់​ជនសង្ស័យ​បាន​យក​ទូរស័ព្ទ​តេ​ហើយ​បាន​និយាយថា​"​អញ​បានឃើញ​ឡាន​ពណ៍​ក្រហម​និង​ហើយ​" ។ ពេលនោះ​គាត់​ក៏​ឈប់​ហើយ​ជនសង្ស័យ​បាន​និយាយថា​
​ថា "​ភ្លេច​យក​សោ​ពី​មិត្តភក្តិ​ហើយ​បាន​ខ្ចី​ម៉ូតូ​របស់ខ្លួន​ទៅយក​សោ​មួយ​ភ្លេ​ត​គាត់​ក៏​ឱ្យ​"​។​
     
​    ​ដោយ​ចាំ​បាត់ៗ​អស់​រយៈពេល​ជាង​២​ម៉ោង​ដោយ​មិនបាន​ឃើញ​ត្រឡប់​មកវិញហើយ​បាន​តេ​ប្រាប់​បងប្អូន​ថា​មាន​គេ​ប្លន់​យក​ម៉ូតូ​ខ្លួន​ទៅ​បាត់​ហើយ ក៏បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឱ្យជួយ​តាមរក​។ ពេលនោះ​សម្ថ​ត​កិច្ច​មូលដ្ឋាន​បាន​ដឹក​ទៅ​កន្លែងកើតហេតុ​និង​សួ​នាំ​ទើប​ដឹងថា មិនមែនជា​ករណី​ប្លន់​នោះទេ​ជា​ករណី​ចាញ់បោក​គេ​សោះ​៕​

adverise with khmeread

មតិយោបល់