adverise with khmeread Untitled 1

Hacker ដែល​វាយប្រហារ Mark Zuckerberg វាយប្រហារ​មេ Google ម្ដង​

    ​ក្រុម Hacker នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​ទើបតែ​ចាប់ផ្តើម​ល្បីឈ្មោះ​ក្នុង​ខែ​នេះ​ទេ នៅពេល​ពួកគេ​វាយប្រហារ​គណនី​បណ្ដាញ​សង្គម​របស់ Mark Zuckerberg ។​

​    ​ឥឡូវ​ក្រុម​ដដែល​បាន​វាយប្រហា​មេ Google លោក Sundar Pichai ម្ដង​។​

​    ​ក្រុម Hacker ដែលមាន​រហស្សនាម​ថា OurMine បាន​លួច​គណនី Twitter របស់លោក Pichai ដោយ​ប្រើ​នូវ​មេរោគ​ក្នុង​វេ​ប​សាយ Quora​។​

​    ​ពួក​លួច​គណនី​ទាំងនោះ​ត្រូវគេ​ស្គាល់ នៅពេល​គណនី Twitter របស់លោក Pichai បានបង្ហាញ​ខ្លួន​នៅលើ​លីង​ផុស Quora របស់លោក ដោយ​ដាក់​ប្រភព​យោង​លើ​ឈ្មោះ OurMine ។​

​    ​Twitter មួយ​បានសរសេរថា "​យើង​គ្រាន់តែ​សាកល្បង​ប្រព័ន្ធ​សុវត្ថិភាព​របស់​អ្នក សូម​ចូលទៅ​កាន់​វេ​ប​សាយ https://ourmine.org ដើម្បី​ដំឡើង​ប្រព័ន្ធ​សុវត្ថិភាព​!?"​។​

​    ​ប៉ុន្មាន​ម៉ោង​ក្រោយមក ផុស​នោះ​ក៏​លុបចោល​ទៅវិញ​។ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​របស់​វេ​ប​សាយ Next Web បានឱ្យដឹងថា ក្រុម Hack អះអាងថា​វា​បាន​ចែករំលែក​ព័ត៌មាន​នៃ​ប្រព័ន្ធ​ចន្លោះប្រហោង​សុវត្ថិភាព​ជាមួយនឹង​សំណួរ​និង​ចម្លើយ​នៅលើ​វេ​ប​សាយ Quora ។​

​    ​ក្រុម OurMine មាន​គ្នា​បីនាក់ នឹង​ផ្ដោតលើ​ជន​ល្បី និង​មេ​ធំៗ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិជ្ជា​។​

​    ​ការវាយប្រហារ​នោះ​ធ្វើឡើង​ដោយ​ការទាញយក​លេខ​សម្ងាត់​និង​គណនី​ពី​កម្ម​វី​ធី Google Chrome ឬ Mozilla Firefox នេះ​បើ​យោងតាម​ប្រភព LeakedSource៕

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់