adverise with khmeread 3

ឃាត់ខ្លួន​នារី​វ័យក្មេងម្នាក់​រួម​និង​ថ្នាំញៀន​១៨​កញ្ចប់​

    ​ភ្នំពេញ​៖ នារី​វ័យក្មេង​អាយុ​១៥​ឆ្នាំ​ម្នាក់​ត្រូវ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បឹងកក់​ទី​២ ខណ្ឌទួលគោក ឃាត់ខ្លួន​ខណៈដែល​នារី​រូបនោះ​តែងតែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​នៅលើ​ផ្លូវរ​ទះ​ភ្លើង ប្លុក​បឹងកក់​ក៏ត្រូវ​កម្លាំង​ល្បាត​ឃាត់ខ្លួន នឹង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ាក​ទឹកកក​ចំនួន​១៨​កញ្ចប់​តូច ។​
    
​    ​ករណី​បង្ក្រាប​គ្រឿងញៀន​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​ថ្ងៃត្រង់​ថ្ងៃ ទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​លើផ្លូវរ​ទះ​ភ្លើង ប្លុក​បឹងកក់ ក្រោយ​សណ្ឋាគារ​ស្រែ​លាភ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។​
     
​    ​លោក ខាត់ ខុន​ទិ​ត្យ នាយប៉ុស្តិ៍​បឹងកក់​ទី​២ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ អ៊ុយ ច័​ន្ទ្រា​ដា​ណេ ភេទ​ស្រី អាយុ​១៥ ស្នាក់​នៅផ្ទះ​លេខ​១៦​បេ ផ្លូវ​លេខ​៦១២ ក្រុមទី​១០៦ ភូមិ​២៣ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក ។​
    
​    ​លោក​បន្តថា នៅមុខ​ពេល​ឃាត់ខ្លួន​នារី​សង្ស័យ​គឺ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​បានធ្វើការ​ស្រាវជ្រាវ​ដឹងថា ជា​រៀងរាល់ថ្ងៃ​តែងតែមាន​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។ ដូច្នេះហើយ​ទើប​លោក​ក្លាយខ្លួន​ធ្វើជា​អ្នករត់ម៉ូតូឌុប​ខ្លួនឯង​តែម្តង ។​
     
​    ​លុះ​ជិះ​មកដល់​ចំណុច​ខាងលើ ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុងតែ​ឈរ​ក៏​ទៅ​ឃាត់ខ្លួន​និង​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ជាក់ស្តែង ។ វត្ថុ​តាំង​ចាប់យក​ពី​ជនសង្ស័យ​មាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​១៨​កញ្ចប់ ។​
     
​    ​ចំណែកឯ​ជនសង្ស័យ​បាន​សារភាពថា​រូបគេ​លក់​គ្រឿងញៀន​នេះ​ដោយសារតែ​ខ្លួន​ក្រ​ពេក ហើយ​គ្រឿង​នេះ​គឺ​យក​មកពី​ឈ្មោះ មីង​យ៉ា និង អា​ឌី ។​
     
​    ​បច្ចុប្បន្ន​ជនសង្ស័យ​និង​ថ្នាំញៀន​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក​ដើម្បី​ធ្វើការ​សាកសួរ​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី ៕​

adverise with khmeread

មតិយោបល់