adverise with khmeread 7dfc8485 9af0 48ce a780 8d27b8175223

ចាប់​មេបន​២​នាក់ និង រំដោះ​នារី​បម្រើ​ផ្លូវភេទ​៤​នាក់​

    ភ្នំពេញ ៖ ប៉ូលិស​កា​រិ​យា​ល​យ័​ប្រឆាំង​ការជួញដូរ​មនុស្ស រាជធានី​ភ្នំពេញ បាន​បង្ក្រាប​ជាក់ស្តែង ករណី​សញ្ចារកម្ម បាន​ឃាត់​ជ​នស​ង្ស​យ័​ចំនួន​ពីរ​នាក់ និង​រំដោះ​នារី​រងគ្រោះ​ចំនួន​៤​នាក់ កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​២៧​ មិថុនា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​ហាង​ម៉ាស្សា​កោស​ជប់​ផ្ទះ​លេខ​១១ ​ផ្លូវ​លេខ​២០១១ ​ភូមិ​ក្រាំង​អ​ង្រ​ង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ការចាប់ខ្លួន​មេបន​ពីរ​នាក់​ប្តី​ប្រពន្ធ នៅ​ហាង​ម៉ាស្សា​ខាងលើ​យោងតាម​បញ្ជា​ផ្ទា​ល់ពី​លោក​កែវ សុជាតិ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក​ ង៉ែត សារ៉េត ក្រឡាបញ្ជី ពីបទ​សញ្ចារកម្ម ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ។ យ៉ាងណាក៏ដោយ​ប៉ូលិស​ពុំទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ជនសង្ស័យ​នៅឡើយ​។​

    ក្រោយ​ការសាកសួរ​ចប់​នារី​រងគ្រោះ​ទាំង​៤​នាក់​បានប្រគល់​ជនរងគ្រោះ​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ៕

adverise with khmeread

មតិយោបល់