adverise with khmeread 1

​ពួក​អ្នកគាំទ្រ​អង់គ្លេស​ស្រែកថា "​យើង​បោះឆ្នោត​ចេញពី​អឺរ៉ុប​ហើយ​" ដូច​ជូន​ដំណើរ​ជម្រើសជាតិ​ខ្លួន​ចេញពី​យូរ៉ូ​ក្រោយ​ស៊ី​២​កំផ្លៀង​របស់​អ៊ី​ស្លង់​

​    ​ប្រជាជាតិ​មួយ​នេះ​នៅតែ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​នៅឡើយ​បន្ទាប់ពី​អង់គ្លេស​បាន​បោះឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប ប៉ុន្តែ​រឿងនេះ​មិនទាន់បាន​ស្ងប់​នៅឡើយ​ទេ ខណៈ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស​ជាច្រើន​បាន​ប្រើ​លទ្ធផល​នៃ​ការបោះឆ្នោត​ប្រជាមតិ​នេះ​ធ្វើជា​ចម្រៀង​លើកទឹកចិត្ត​នៅ​ព្រឹត្តិការណ៍​យូរ៉ូ​។​

​    ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បាន​ចាញ់​ប្រទេស​អ៊ី​ស្លង់​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​កាលពី​យប់​ថ្ងៃ​ចន្ទ​។​

​    ​ដោយហេតុ​ការណ៍​បាន​កើតឡើង​នៅក្នុង​ទីក្រុង Nice មុន​ការប្រកួត​វគ្គ ១/៨ ក្រុម​អ្នកគាំទ្រ​អង់គ្លេស​ត្រូវបាន​ថត​ជាប់​នូវ​សកម្មភាព​កំពុង​ច្រៀង​ថា "​យើង​មិន​នៅក្នុង​អឺរ៉ុប​តទៅទៀត​នោះទេ​"​។​

​    ​លើសពីនេះ​ទៀត​បើ​យោងតាម Mirror បានឱ្យដឹងថា មាន​ក្រុម​ដទៃទៀត​បាន​ច្រៀង​ថា "​ចេញ​ឱ្យ​ឆ្ងាយ​ទៅ​អា​អឺរ៉ុប​ចង្រៃ យើង​ទាំង​គ្នា​បោះឆ្នោត​ចេញ​ហើយ​"​។​

​    ​ទោះយ៉ាងណា ការស្រែក​ច្រៀង​បែបនេះ​ហាក់ដូច​ជូន​ដំណើរ​ជម្រើសជាតិ​អង់គ្លេស​ទៅ​ស្រុកកំណើត​វិញ​អ៊ីចឹង​បន្ទាប់ពី​អ៊ី​ស្លង់​បំបាក់​ពួកគេ​ដោយ​លទ្ធផល ២-១៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់