adverise with khmeread 865ba3e1 3b74 4751 91dd 66884543b76c

លួច​ម៉ូតូ​ភ្លាម សមត្ថកិច្ច​វ៉ៃខ្នោះ​ភ្លេ​ត​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បាន​បង្ក្រាប​ជាក់ស្តែង​ករណី​លួច​ម៉ូតូ នៅ​ថ្ងៃទី​២៨​ មិថុនា ​ឆ្នាំ២០១៦ វេលា​ម៉ោង​១ ​និង​៣០​នាទី រសៀល​នៅ​ចំណុច​ផ្ទះជួល ផ្លូវ​រថភ្លើង ក្រុមទី​៩ ភូមិ​បឹង​សាឡាង សង្កាត់​ឬ​ស្សី​កែវ ដោយបាន​ឃាត់​ជនសង្ស័យ​ម្នាក់។​

    ប៉ូលិស​និយាយថា ដំបូង​ជនរងគ្រោះ​បាន​ទូរស័ព្ទ​មកប្តឹង​សមត្ថកិច្ច​ភ្លាមៗ​បន្ទាប់ពី​ចោរ​​លួច​ម៉ូ​​តូ ស្រប​ពេលដែល​កម្លាំង​ល្បាត​អធិការដ្ឋាន​ខណ្ឌ​-​ប៉ុស្តិ៍​ឫស្សីកែវ ​និង​ប្រជា​ការពារ​សង្កាត់​កំពុង​ល្បាត​នៅ​ជិត​កន្លែងកើតហេតុ​ក៏ បាន​ធ្វើការ​ប្រកាស​តាម​វិទ្យុទាក់ទង​ព័ទ្ធចាប់​បាន​ជនសង្ស័យ​រួម​ និង​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​លួចបាន​ភ្លាមៗ រួច បញ្ជូនមក​ប៉ុស្តិ៍​ដើម្បី​សាកសួរ​យក​ចម្លើយ។​

    ប៉ូលិស​ប​ន្ថ​ថា ជនសង្ស័យ​ឈ្មោះ ​ញ៉ែម សុខា ហៅយ៉េ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទីលំនៅ​ផ្ទះជួល​ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ដកហូត​បាន​ម៉ូតូ​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ។​

    នៅ​ចំពោះមុខ​ផ្នែក​ជំនាញ​ ខណ្ឌ​ប៉ុស្តិ៍​កំពុងធ្វើការ​សាកសួរ ​និង​ស្រាវជ្រាវ​រក​បទល្មើស​ក​ន្ល​ង​មក​កសាង​សំណុំរឿង​បញ្ជូនទៅ​សា​លស​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread

មតិយោបល់