adverise with khmeread 8636e46c b1f5 4dfb a8e9 f59b1e73024d

ជនសង្ស័យ​១៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​ប៉េអឹម​វ៉ៃខ្នោះ​

    សៀមរាប ៖ កម្លាំង កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុរស​ចំនួន ១៣​នាក់ ពាក់ព័ន្ធ​ជាមួយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ភូមិ​ពេ​ជ្ជោ​រ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ វេលា​ម៉ោង​១៩ និង​៣០​នាទី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា បន្ទាប់ពី​បង្ក្រាបបាន​មនុស្ស​បាន​១៣​នាក់​រួច កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ២.៣៥​ក្រាម, ២. ទូរស័ព្ទដៃ ចំនួន​១១​គ្រឿង, ៣. ម៉ូតូ​ចំនួន ០២​គ្រឿង និង​៤. ដាវ​ចំនួន​០២​ដើម។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ក្រឡាញ់ កសាង​សំណុំរឿង បញ្ជូនទៅ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់