95b0e64c 4120 4c1d addc 5296e44db63f

នារី​មិន​គ្រប់ទឹក​ម្នាក់​ត្រូវ​រថ​ភ្លើ​ង​បុក​បាក់​ជើង​

    ភ្នំពេញ ៖ ស្ត្រី​មិន​គ្រប់ទឹក​ម្នាក់​ត្រូវ​រថ​ភ្លើង​បុក​បាក់​ជើ​ង ហើយ​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹង​ទៅ​សង្គ្រោះ​អាយុជីវិត​មន្ទី​ពេទ្យរុស្ស៊ី​នៅវេលា​ម៉ោង​៥ ​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​២៨ ​ខែមិថុនា ​ឆ្នាំ​២០១៦​នេះ​ស្ថិត​តាម​បណ្តោយ​ផ្លូវដែក​រថ​ភ្លើ​ង ក្នុងភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    អ្នកភូមិ​បាន​និយាយថា ស្ត្រី​ខាង​លើ​មាន​សតិ​មិន​គ្រប់​នោះទេ ហើយ​មិនដឹងថា​គាត់​ឈ្មោះ​អ្វី និង​ឪពុកម្តាយ​នៅទីណា​ឡើ។ ខណៈដែល​នារី​នោះ​កំពុងតែ​អង្គុយ​នៅ​លើ​​ផ្លូវ​រថ​ភ្លើ​ង ហើយ​រថភ្លើង​កំពុង​បើ​ក​ពី​ខេត្តកំពត​មក​ភ្នំពេញ​ដោយ​នារី​នោះ​លោត​ចេញ​មិនទាន់ ​ត្រូវ​រថ​ភ្លើ​ង​កៀ​បណ្តាលឱ្យ​បាក់​ជើ​ង​ស្តាំ​។​

    ភ្លាមនោះ​សមត្ថកិច្ច​ហៅ​រថយន្ត​សាមុយ​ដឹក​នារី​រងគ្រោះ​ទៅ​មន្ទី​ពេទ្យ​រុស្សី​ដើ​ម្បី​សង្គ្រោះ​អាយុជីវិត៕

មតិយោបល់