adverise with khmeread Ba6bb500 8f91 4ee7 827d aca629ec81a0

គុក​ជាន់​លើ​គុក

    ក្រចេះ ៖ ទណ្ឌិត​គ្រឿងញៀន​២​នាក់ ជាប់ពន្ធនាគារ​ជិត​ដល់​ថ្ងៃ​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​ហើយ​នោះ នៅតែ​មិន​កែប្រែ​ហើយ​ថែមទាំង​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​នៅក្នុង​គុក​ថែមទៀត។​

    ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ក្នុង​គុក​ខាងលើ​បាន​បែកធ្លាយ​នៅ ថ្ងៃទី​២៨ ​មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​១៥​នាទី​នៅ​ចំណុច​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ ស្ថិត​ក្នុងភូមិ​-​សង្កាត់​-​ក្រុង​ក្រចេះ ខេត្តក្រចេះ។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ ចំនួន​២​នាក់ ជា​ទណ្ឌិត ១- ឈ្មោះ តែ លី​ទី ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ២៨​ឆ្នាំ មុខរបរ​ទណ្ឌិត​បទ​ល្មើស​គ្រឿងញៀន ​និង​២- ឈ្មោះ សៀង សុភា ភេទ​ប្រុស ជនជាតិខ្មែរ អាយុ ៣១​ឆ្នាំ មុខរបរ​ទណ្ឌិត​បទ​ល្មើស​គ្រឿងញៀន​។​

    វត្ថុតាង​ដកហូត ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (Ice) ចំនួន ០៤​ធំ ១៣​មធ្យម ២២​តូច សរុប​ចំនួន ៣៩​កញ្ចប់ = ទម្ងន់ ១៨,៦៤​ក្រាម។​

    ប៉ូលិស​បន្តថា តាមរយៈ​ព័ត៌មាន​ដែល​ទទួលបាន​ពី​ភ្នាក់ងារ​ផ្តល់ព័ត៌មាន រាយការណ៍​ថា​មានការ​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​ពន្ធនាគារ​ខេត្តក្រចេះ ពេលនោះ​មន្ត្រី​ជំនាញ​ពន្ធនាគារ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ឈានទៅ​ចាប់​បង្ក្រាប​ជាក់ស្តែង​ដូច​មាន​បញ្ជាក់​ខាងលើ។​

    បច្ចុប្បន្ន​ជន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​កសាង​សំណុំរឿង​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ត។ បានន័យថា គុក​ជាន់​លើ​គុក។ ប៉ុន្តែ​គេ​ឆ្ងល់​ថា ហេតុ​អី​ពួក​ទណ្ឌិត​លក់ដូរ​ថ្នាំញៀន​ក្នុ​ក​គុក​ស្រួល​ម្ល៉េះ​៕

adverise with khmeread

មតិយោបល់