adverise with khmeread 11775317 4e41 40b0 8831 4f15ad117521

ប៉េអឹម​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

    សៀមរាប ៖ កម្លាំង កងរាជអាវុធហត្ថ​ក្រុង​សៀមរាប បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជាមួយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប វេលា​ម៉ោង​១៥ និង​៣០​នាទី ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ លៀង សុធី ភេទ​ប្រុស អាយុ២៩​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​នាង​ងួន ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។ ក្នុងនោះដែរ​កម្លាំង​អាវុធហត្ថ​បាន​បន្ត​ឱ្យដឹងថា កម្លាំង​អាវុធហត្ថ​ បានធ្វើ​ការចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖ ១. ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន​០២​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ០.២០​ក្រាម, ២.​ទូរស័ព្ទដៃ ចំនួន​០១​គ្រឿង ​និង​៣. ម៉ូតូ​ចំនួន ០១​គ្រឿង។​

    ជនសង្ស័យ និង​វត្ថុតាង ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​សៀមរាប​បាន​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់