adverise with khmeread 955b1992 a892 412a 8403 41e3a52d900b

ចាប់​សន្តិសុខ ​G.P.S ​ចាក់សោ​បន្ទប់​កម្មករ​លួច​ទ្រព្យសម្បត្តិ​

    ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុងព្រះសីហនុ​ឃាត់ខ្លួន​នា​ថ្ងៃទី២៨ ខែ​មិថុនា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​ព្រឹក ពាក់ព័ន្ធ​ករណី​អំពើ​លួច​ទ្រព្យសម្បត្តិ​កម្មករ​ពេលចេញ​ទៅធ្វើ​ការ​នៅ​ចំណុច​បន្ទប់​ជួល​កម្មករ​មុខ​ញ៉ូ​ស្តា ក្រុម១៤ ​ភូមិ១ សង្កាត់១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ​ ស្មាន់ ណា ភេទប្រុស​ អាយុ២១​ឆ្នាំ សន្តិសុខ G.P.S ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ បាន​ដើរ​ចាក់សោរ​បន្ទប់​ជួល​កម្មករ​មុខ​ញ៉ូ​ស្តា ក្រុម​១៤ ភូមិ​១ សង្កាត់១ គឺ​នៅ​លើក​ទី១ ថ្ងៃ២៧ ខែ​មិថុនា ​ឆ្នាំ២០១៦ ម៉ោង​៨​ព្រឹក ចាក់សោ​យក​អស់៣បន្ទប់ បាន​លុយ១០​ដុល្លារ ទូរ​ស័ព្ទ១ ខ្សែក្រវ៉ាត់​អត់​ក្បាល​ចំនួន៧ កាបូបស្ពាយ​១ និង​កាបូបដៃ​៣។ នៅ​លើក​ទី​២ ថ្ងៃ​២៨ ខែ​មិថុនា ឆ្នាំ២០១៦​ ម៉ោង​៩​ព្រឹក កម្មករ​ចេញទៅ​ធ្វើការ ជនសង្ស័យ​បាន​ចាក់សោ​បន្ទប់​លួច​យក​ធុងបាស់​មួយឈុត មាន​ចំនួន​៣​តូចៗ ត្រូវ​សមត្ថកិច្ច​ចាប់បាន​តែម្តង។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​ឈ្មោះ​ យិន សូវ៉ាត ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ។ ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ក្រុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​នៃ​ស្នងការ ដើម្បី​ចាត់ការ​បន្ត៕​

adverise with khmeread

មតិយោបល់