adverise with khmeread 0344566e c0ba 414f 8684 e49acb26f6a0

បុរស​ម្នាក់​ចុះ​មុជទឹក​ស្រះ​លង់​ស្លាប់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​កើតឡើង​នា​ថ្ងៃទី​២៨ ​មិថុនា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​៤​ និង​៤០​នាទី ល្ងាច​នៅ​ចំណុច​ស្រះ​ទឹក​របស់​ឈ្មោះ ​ម៉ៅ សុខន ភេទ​ប្រុស​ អាយុ​៥៩​ឆ្នាំ​ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទួល​ដូង ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ស្រូ​យ សុខុម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​ (​ខ្មែរ​)​ មាន​លំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​ពេលវេលា​ដូចខាងលើ ជនរងគ្រោះ​បាន​ចុះ​ងូតទឹក​នៅក្នុង​ស្រះ​របស់ ឳ​ពុក​បង្កើត​ខ្លូន ក៏បណ្តាល​ឲ្យ​លង់ទឹក​ស្លាប់។​

    ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ប៉ុ​ស្តិ៍​សហការ​ជាមួយ ផ្នែក​ជំនាញ​ពិនិត្យ​ហេតុ គ្រូពេទ្យ​ឃុំ អាជ្ញា​មូលដ្ឋា​ន និង​ក្រុមគ្រួសារ​បាន ចុះ​ធ្វើការ​ពិនិត្យ​សាកសព ​និង​ពិនិត្យឃើញថា លើ​ខ្លួន​សាក សព​ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់ សម្គាល់​ទេ។​

    ប៉ូលិស​បាន​សន្និដ្ឋានថា​ជនរងគ្រោះ ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន​។ បន្ទាប់មក​សមត្ថកិច្ច បានប្រគល់​សាកសព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់