វីដេអូមួយបង្ហាញពីស្ត្រីជនជាតិចិនម្នាក់កំពុងវាយដំសម្រាតអាវស្រីកំណាន់ចិត្តប្ដីរបស់ខ្លួនក្នុងទីសាធារណៈ ជាមួយនឹងការថែមម្នាក់មួយដៃមួយជើងពីសំណាក់មិត្តភក្តិខ្លួន។
យោងតាមប្រភពវេបសាយដេលីមែល ឧបទ្ទវហេតុកើតឡើងក្នុងទីក្រុង Bozhou ភាគខាងកើតខេត្ត Anhui ប្រទេសចិន។
ក្នុងវីដេអូ ស្ត្រីមួយក្រុមឃើញកំពុងវាយដំនិងសម្រាតខោអាវស្ត្រីម្នាក់ទៀត ដោយពួកគេអះអាងថាឃើញបណ្ដើរជាមួយនឹងប្ដីរបស់ខ្លួន។
មានមនុស្សជាច្រើននាំគ្នាឈរមើលនិងថតសកម្មភាព ខណៈពេលនោះមានស្ត្រីចំណាស់ម្នាក់ចូលមកឃាត់តែមិនបានការឡើយ។
វីដេអូនេះត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម Twitter និងមានអ្នក Comment ថា "ហេតុអ្វីបានជាទៅឈ្លោះជាមួយនឹងស្ត្រីនោះ"។
អ្នកខ្លះទៀតក៏បាននិយាយថា "អ្នកគួរតែវាយប្ដីរបស់អ្នកទើបត្រឹមត្រូវ"។ ម្នាក់ទៀតបានលើកឡើងថា "ប្រពន្ធម្នាក់នេះមុខអាក្រក់ណាស់។ ដូចជាយាយចាស់អ៊ីចឹង"៕
