adverise with khmeread Aass

អ្នក​ដែលមាន​រោគសញ្ញា​មហារីក​ស្បូន​ដូច​នារី​អៀរ​ឡង់​នេះ កុំ​ទាន់​អាល​អស់សង្ឃឹម​! នាង​តស៊ូ​ជម្នះ​រហូត​ទាល់តែ​ឈ្នះ​ជំងឺ​នេះ​

    ​នាង Heather Keating បានកត់សម្គាល់​ឃើញ​ហូរឈាម​រដូវ​មិន​ទៀត​ទាត់ ដែល​បង្កឡើង​ដំបូង​ដោយ​ការ​លេបថ្នាំ​ពន្យារកំណើត​ក្លែងក្លាយ​។ 

​    ​យ៉ាងណាមិញ បន្ទាប់ពី​មាន​ទំនាក់ទំនង​ជាមួយនឹង​គូ​ដណ្ដឹង​របស់​នាង នាង​នៅតែ​កត់សម្គាល់ឃើញ​ហូរឈាម ហើយ​នាង​បាន​ទៅរក​វេជ្ជបណ្ឌិត​។ ប៉ុន្ដែ​ក្នុងប្រទេស​អៀរ​ឡង់​ការធ្វើ​តេស្ត​រោគ​ស្ត្រី​កាលនោះ​ទើបតែ​មាន​ក្នុងពេល ២៥ ឆ្នាំ​ចុង​ក្រោយនេះ​ទេ​។ ពួក​វេជ្ជបណ្ឌិត​បាន​ប្រាប់​នាង​ឱ្យ​ត្រឡប់​ផ្ទះ​វិញ​។​

​    ​បន្ទាប់ពី​ការហូរ​ឈាម​មិន​ឈប់ឈរ​អស់​រយៈពេល​មួយឆ្នាំ នាង​ក៏បាន​ទៅរក​មន្ទីរពេទ្យ​ឯកជន ជា​កន្លែង​ដែល​ពួកគេ​រកឃើញថា​នាង​មាន​ជំងឺមហារីក​ស្បូន​។ នាង​ពិតជា​សំណាង​ណាស់ ដែល​មហារីក​ត្រូវបាន​រកឃើញ​មិនទាន់​ហួសពេល​។​

​    ​ពួកគេ​បានសម្រេច​ចិត្ត​វះកាត់​។ មនុស្ស​ភាគច្រើន​គឺ​ភ័យខ្លាច​ថា​នឹងមិន​អាចមាន​កូន​ឡើយ​ពេល​វះកាត់​ស្បូន ប៉ុន្ដែ​ពិតណាស់​នាង​នៅតែ​អាច​មានកូន​បាន​ធម្មតា​។​

​    ​តែ​បួន​សប្ដាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​នាង​ពិនិត្យឃើញ​ជំងឺមហារីក​នេះ​និង​ទទួល​ការវះកាត់​ទាន់ពេល នាង​ឥឡូវ​ជាសះស្បើយ​ឡើងវិញ​ហើយ​។ នាង​បានបង្ហាញ​ពីបទ​ពិសោធន៍​នៃ​រោគសញ្ញា​ខ្លះ​អំពី​ជំងឺ​នេះ ដូចខាងក្រោម​៖

​    ​- ហូរឈាម​ខុសធម្មតា​
​    ​- មាន​រដូវ​យូរ​និង​ធ្ងន់ធ្ងរ​
​    ​- បន្ទាប់ពី​អស់​រដូវ នាង​អំពាវនាវ​ដល់​ស្ត្រី​ទាំងអស់​ដែលមាន​រោគសញ្ញា​ណាមួយ​មិន​ប្រក្រតី សូម​ទៅ​ជួប​ពេទ្យ​រោគ​ស្ត្រី ព្រោះ​ពួកគេ​អាចជួយ​សង្គ្រោះ​ជីវិត​របស់​ពួកនាង​បាន​៕

adverise with khmeread
ប្រភព៖ instantlivingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់