adverise with khmeread 1

បើ​ចង់បាន​ក្បាលពោះ​រាបស្មើ ត្រូវ​ចៀស​អាហារ​ទាំង ៦ មុខ​នេះ​

    ​ចង់បាន​ក្បាលពោះ​រាបស្មើ​? រឿងនេះ​មិន​ពិបាក​ទេ ប្រសិនបើ​អ្នករក្សា​របប​អាហារ​ល្អ​ដល់​សុខភាព​។ ហើយ​ខាងក្រោម​នេះ​ជា​ឈ្មោះ​អាហារ​ដែល​ត្រូវ​ចៀសវាង ប្រសិនបើ​ចង់បាន​ក្បាលពោះ​រាបស្មើ​។​

​    ​១. កាត់បន្ថយ​ផលិតផល​ផ្សំ​ពី​ទឹកដោះ​
​    ​ពិសា​ផលិតផល​ធ្វើ​ពី​ទឹកដោះ​ច្រើន​ហួស​កម្រិត​អាចធ្វើឱ្យ​ដុះ​ក្បាលពោះ​បាន ដូច្នេះ​គួរ​កាត់បន្ថយ ឬ​ទទួលទាន​យ៉ា​អួ​ជំនួស​។ 

​    ​២. និយាយថា​លា​ហើយ​អាហារ​កែច្នៃ កាហ្វេ ស្ករស និង​គ្រឿង​ស្រវឹង​
​    ​អាហារ​ទាំងនេះ​ជា​កត្តា​ជួយ​ធ្វើឱ្យ​កើន​ខ្លាញ់​ក្បាលពោះ​យ៉ាង​ឆាប់រហ័ស​។ 

​    ​៣. បន្ថយ​ការប្រើប្រាស់​អំបិល​
​    ​អំបិល​ច្រើន​ធ្វើឱ្យ​ស្ទះ​ជាតិ​ទឹក​ក្នុង​ខ្លួន និង​នាំឱ្យ​ឆាប់​ធាត់​ផងដែរ​។ 

​    ​៤. ចៀស​របស់​ហឹរៗ​
​    ​របស់​ហឹរ​ជា​បច្ច័យ​លេខ​មួយ​ជួយ​ឱ្យ​ឡើង​ក្បាលពោះ​។ 

​    ​៥. កាត់បន្ថយ​កាបូន​អ៊ី​ដ្រា​ត​
​    ​កាបូន​អ៊ី​ដ្រា​ត​រំខាន​ដល់​ដំណើរ​ការដុត​ជាតិ​ខ្លាញ់​ក្នុង​ក្បាលពោះ​។ អ្នក​គួរ​ចៀសវាង​មី​ប៉ា​ស្តា នំប៉័ង និង​អាហារ​ផ្អែមៗ​។ គួរ​ងាក​រក​អាហារ​សម្បូរ​ប្រូតេអ៊ីន​ជំនួស​វិញ​។ 

​    ​៦. និយាយថា "​ទទួលទាន​" ផ្លែឈើ​រាល់ថ្ងៃ​
​    ​ផ្លែឈើ​តែងតែ​ផ្តល់ឱ្យ​មនុស្ស​នូវ​សុខភាព​ល្អ​។ ប៉ុន្តែ​ត្រូវ​ប្រាកដថា​ជ្រើសរើស​ផ្លែឈើ​ដែល​ជួយ​ដល់​ការ​សម្រក​ទម្ងន់ ដូចជា​សារី និង​ប៉ោម​ជាដើម​៕ 

adverise with khmeread
ប្រភព៖ healthyfoodheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់