adverise with khmeread 1

ប៉ែក​អឺរ៉ុប​ជ្រួលជ្រើម​គាស់កកាយ​ការ​ទស្សន៍ទាយ​របស់លោក​យាយ Baba Vanga អំពី​អនាគត​ពិភពលោក​

    ​លោកយាយ Baba Vanga ជនជាតិ​ប៊ុលហ្គារី ដែល​ស្លាប់​ក្នុង​ឆ្នាំ ១៩៩៦ នៅ​អាយុ ៨៥ ឆ្នាំ បាន​ទស្សន៍ទាយ​ដឹង​អំពី​ការវាយប្រហារ​ថ្ងៃ ៩ កញ្ញា ស៊ូ​ណា​ម៉ិ ២០០៤ នៅ​អាស៊ី ការ​ងើបឡើង​របស់​ពួក ISIS  និង​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​ក្នុង​ឆ្នាំ ២០១៦​។ នេះ​បើតាម​ការលើកឡើង​រប​ស់​វេ​ប​សាយ Mirror កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​។ 

​    ​លោកយាយ​បានធ្វើការ​ទស្សន៍ទាយ​ព្រឹត្តិការណ៍​ទាំងនេះ​តាំងពី​ឆ្នាំ ១៩៨៩ មកម្ល៉េះ​។ ខាងក្រោម​នេះ​ជា​ព្រឹត្តិការណ៍​អនាគត​ផ្សេងទៀត​ដែល​លោកយាយ Baba Vanga បាន​ទស្សន៍ទាយ​។ 

​    ​២០១៦: "​មូស្លីម​" នឹង​លុកលុយ​អឺរ៉ុប ដែល​នឹង​ធ្វើឱ្យ​លែងមាន​ឈ្មោះ​អឺរ៉ុប ធ្លាប់​ស្គាល់​ពីមុន​។ យុទ្ធនាការ​បំផ្លិចបំផ្លាញ​ទ្វីបអឺរ៉ុប​នឹង​អូសបន្លាយ​ពេល​រាប់​ឆ្នាំ រហូត​ទាល់តែ​ប្រជាជន​ចាកចេញ​អស់ និង​សឹងតែ​ធ្វើឱ្យ​ទ្វីបអឺរ៉ុប​ក្លាយជា​វាល​រហោស្ថាន​។ 

​    ​២០២៣: គន្លង​ផែនដី​នឹង​ផ្លាស់ប្តូរ (​គ្មាន​នរណាម្នាក់​ដឹង​អត្ថន័យ​ការ​ទស្សន៍ទាយ​មួយ​នេះ​ទេ​)​។ 
​    ​
​    ​២០២៥: ចំនួន​ប្រជាជន​អឺរ៉ុប​នឹង​ខិតជិត​សូន្យ​។ 

​    ​២០២៨: មនុស្ស​នឹង​ហោះ​ទៅ​ផ្កាយព្រះសុក្រ​ដើម្បី​ស្វែងរក​ថាមពល​ថ្មី​។​

​    ​២០៣៣: កម្រិត​ទឹក​ពិភពលោក​នឹង​ឡើង​ខ្ពស់​ព្រោះ​ផ្ទាំង​ទឹកកក​តំបន់​ប៉ូល​រលាយ (​រឿងនេះ​កំពុង​កើតឡើង​)​។ 

​    ​២០៤៣: ការ​ប្រែក្លាយ​អឺរ៉ុប​ទៅជា​នគរ​អ៊ីស្លាម​នឹង​បញ្ចប់​រួចរាល់​។ ទីក្រុង​រ៉ូម​នឹង​ក្លាយជា​រដ្ឋធានី​ថ្មី​របស់​អ៊ីស្លាម​។ សេដ្ឋកិច្ចពិភពលោក​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ពួក​មូស្លីម​។ 

​    ​២០៦៦: អាមេរិក​នឹង​ប្រើ​អាវុធ​ផ្លាស់ប្តូរ​អាកាសធាតុ​ជា​លើកដំបូង​ដើម្បី​ដណ្តើម​ទីក្រុង​រ៉ូម​មកឱ្យ​ពួក​កាន់សាសនា​គ្រឹ​ស្ត​ឡើងវិញ​។ 

​    ​២០៧៦: លទ្ធិ​កុ​ម្មុនី​ស្ត​នឹង​វិល​ត្រឡប់មក​អឺរ៉ុប និង​ប្រទេស​ទាំងឡាយ​ឯទៀត​ជុំវិញ​ពិភពលោក​។ 

​    ​២០៨៤: ធម្មជាតិ​កកើតឡើង​វិញ (​គ្មាន​នរណាម្នាក់​ដឹង​អត្ថន័យ​ការ​ទស្សន៍ទាយ​មួយ​នេះ​ទេ​)​។ 

​    ​២១០០: មនុស្ស​បង្កើត​ព្រះអាទិត្យ​បញ្ចាំង​ផ្នែក​ងងឹត​របស់​ផែនដី (​រឿងនេះ​កំពុង​កើតឡើង​ហើយ​ដែរ តាំងពី​ឆ្នាំ ២០០៨ ខណៈដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុងធ្វើការ​ងារ​លើ​ការបង្កើត​ព្រះអាទិត្យ​សិប្បនិម្មិត​ដោយ​ប្រើ​បច្ចេកវិជ្ជា​នុយក្លេអ៊ែរ​)​។ 

​    ​២១៣០: ជាមួយ​ការជួយ​ពី​មនុស្ស​ភព​ក្រៅ អរិយ​ប្រទេស​នឹង​អាច​រស់នៅ​ក្រោម​ទឹកបាន​។ 

​    ​២១៧០: គ្រោះរាំងស្ងួត​ធំ​លើ​សកលលោក​។​

​    ​២១៨៧: ប​ន្ទុះ​ភ្លំ​ភ្លើង​ដ៏​ធំ​ពីរ​នឹងត្រូវ​មនុស្ស​បញ្ឈប់​បាន​ដោយ​ជោគជ័យ​។ 

​    ​២២០១: សីតុណ្ហភាព​ធ្លាក់ចុះ ព្រោះ​ដំណើរការ​កម្តៅ​បរិ​មា​ណូ​របស់​ព្រះអាទិត្យ​ថយចុះ​។ 

​    ​២៣៥៤: ឧបទ្ទវហេតុ​លើ​ព្រះអាទិត្យ​សិប្បនិម្មិត​នឹង​ធ្វើឱ្យ​ពិភពលោក​កាន់តែ​រាំងស្ងួត​។ 

​    ​២៤៨០: ព្រះអាទិត្យ​សិប្បនិម្មិត​ពីរ​នឹង​បុក​គ្នា ហើយ​ធ្វើឱ្យ​ពិភពលោក​ទាំងមូល​ងងឹត​សូន្យសុង​។ 

​    ​៣០០៥: សង្គ្រាម​ភព​អង្គារ​នឹង​ផ្លាស់ប្តូរ​គន្លង​ផែនដី​។ 

​    ​៣០១០: ផ្កាយដុះកន្ទុយ​មួយ​នឹង​បុក​ព្រះ​ចន្ទ​។ ផែនដី​នឹងត្រូវ​ហុំ​ព័ទ្ធ​ទៅដោយ​ដុំថ្ម និង​ផេះ​។ 

​    ​៣៧៩៧: ត្រឹម​ឆ្នាំនេះ អ្វីៗ​នៅលើ​ផែនដី​នឹង​ស្លាប់​ទាំងអស់​។ ទោះយ៉ាងណា អរិយធម៌​មនុស្ស​នឹង​ទំនើប​គ្រប់គ្រាន់​ដើម្បី​ផ្លាស់​ទៅ​នៅ​ប្រព័ន្ធ​ភព​ដទៃទៀត​៕

ប្រភព​៖ mirror និង news.com.au

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់