adverise with khmeread 0

គ្រូពេទ្យ​បំពាន​ក្រមសីលធម៌​លួច​រួមភេទ​ជាមួយ​ស្ត្រី​សង្ស័យ​ជា​អ្នកជំងឺ​ក្នុង​បន្ទប់វះកាត់​នៅ​ម៉ិ​ក​ស៊ិ​ក (​អាយុ​ក្រោម ១៨​ហាម​មើល​)

​    ​មុខ​គ្រូពេទ្យ​ម្នាក់​ឡើង​ក្រហម​បន្ទាប់ពី​គាត់​ត្រូវបាន​គេ​លួច​ថត​ដោយ​សម្ងាត់​នូវ​ទិដ្ឋភាព​រួមភេទ​ជាមួយ​ស្ត្រី​ម្នា​ក់នៅ​ម៉ោង​ការងារ​។​

​    ​អ្នក​ទាំងពីរ​ត្រូវបាន​ថត​ជាប់​ដោយ​ស្មា​ត​ហ្វូ​ន​ដោយ​មនុស្ស​ម្នាក់​ដែល​មើលទៅ​ហាក់​ព្យាយាម​យ៉ាង​លំបាក​នៅ​ខាងក្រៅ​មន្ទីរពេទ្យ​ដើម្បី​ផ្តិត​យក​ទិដ្ឋភាព​នេះ​តាម​បង្អួច​។​

​    ​នៅ​ចុងបញ្ចប់​នៃ​ឃ្លី​ប​វីដេអូ​នោះ បុរស​កំហូច​ដែល​លួច​ថត​ត្រីងៀត​ឆ្លៀត​ពង​នេះ​ហាក់​សប្បាយ​ចិត្តខ្លាំង​គួរសម​។​

​    ​បើ​យោងតាម​របាយការណ៍​ក្នុង​តំបន់​បានឱ្យដឹងថា ចាប់តាំងពី​ហេតុការណ៍​នេះ​បាន​កើតឡើង គ្រូពេទ្យ​រូបនោះ​ត្រូវបាន​គេ​ឱ្យ​រហស្សនាម​ថា លោកគ្រូ​ពេទ្យ Simi ដែលជា​ឈ្មោះ​ឱសថស្ថាន​នៅក្នុង​រដ្ឋ Yucatan ភាគ​ខាង​អាគ្នេយ៍​ប្រទេស​ម៉ិ​កសិក​។​

​    ​គេ​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​ស្ត្រី​រូបនោះ​ជា​នរណា ខណៈ​របាយការណ៍​ខ្លះ​បាន​អះអាងថា នាង​ជា​អ្នកជំងឺ​លោកគ្រូ​ពេទ្យ​និង​របាយការណ៍​ឯទៀត​បាន​លើកឡើងថា នាង​ជា​មិត្ត​រួមការ​ងារ​ជាមួយ​លោក Simi​។​

​    ​កាលពីដើម​ឆ្នាំនេះ មាន​សាស្ត្រាចារ្យ​ម្នាក់​នៅ​សាកលវិទ្យាល័យ​មួយ​ក្នុងប្រទេស​ចិន បាន​រួមភេទ​ជាមួយ​សិស្ស​ខ្លួនឯង​នៅក្នុង​បន្ទប់រៀន​និង​ករណី​មួយទៀត​ក្នុងប្រទេស​ចិន​ដដែល មាន​គូស្នេហ៍​មួយគូ​បានរួម​ភេទ​នៅ​កណ្តាលវាល​ខណៈ​អ្នកដំណើរ​កំពុង​ឆ្លងកាត់​៕

 

adverise with khmeread
ប្រភព៖ Dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់