adverise with khmeread Bb 3

ថ្នាំ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​ធម្មជាតិ​នៅលើៗ​គោក មិនបាច់​រក​ដល់​ឱសថស្ថាន​ទេ​

    ​ខ្ទឹមស​មានគុណ​សម្បត្តិ​យ៉ាងច្រើន​ចំពោះ​សុខភាព រាប់ទាំង​ការទប់ស្កាត់​ជំងឺមហារីក​។ តាម​ប្រពៃណី​ប្រជាជន​ទី​បេ​តិ៍ ខ្ទឹមស​គឺជា​គ្រឿងទេស​ដ៏​សំខាន់​ក្នុង​ឱសថ​បុរាណ​។ វា​ជួយ​ដល់​ការ​ស្រក​ទម្ងន់ និង​លាង​សម្អាត​ជាតិពុល​ក្នុង​រាងកាយ​។ ខ្ទឹមស​អាច​បង្កើនល្បឿន​រំលាយ​អាហារ​របស់​អ្នក​។ វា​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ខូច​សរីរាង្គ ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី​។​

​    ​* គ្រឿងផ្សំ​
​    ​- ស្រាស ១ លីត្រ​
​    ​- គ្រាប់​ធុញ្ញ​ជាតិ​ស្រស់ (​ស្អី​ក៏បាន​ដូចជា សណ្តែកខៀវ ក្រហម​...) ៣៥០ ក្រាម​
​    ​- ខ្ទឹមស​បកសំបក​រួច​ចិញ្ច្រាំ​បី​បួន​មើម​
​    ​- ទឹក​

​    ​* របៀប​ផ្សំ 
​    ​ដាក់​ស្រាស​កម្រិត ៧០ ដឺ​ក្រេ ចូល​ដប​មួយ​ជាមួយនឹង​គ្រាប់​ធុញ្ញ​ជាតិ និង​ខ្ទឹមស​។ បន្ទាប់មក​បិទ​គម្រប​ឱ្យ​ជិត និង​ទុក​វា​ចោល​ក្នុង​ទូទឹកកក ១០​ថ្ងៃ​។ បន្ទាប់មក​បើក​គម្រប​ថែម​ទឹក​ចូល​បន្តិចបន្តួច បន្ទាប់មក​ទុក​វា​ចោល​ក្នុង​ទូទឹកកក​បី​ថ្ងៃ​ទៀត​។​

​    ​* របៀប​ប្រើ​
​    ​- ផឹក​វា​បន្តិចបន្តួច ២០ នាទី​មុន​ពេលបាយ​នីមួយៗ​។​
​    ​- ថ្ងៃ​ដំបូង​អ្នក​ត្រូវ​ផឹក​វា ១ ដំណក់​មុន​បាយ​ព្រឹក​, ២ ដំណក់​មុន​បាយ​ថ្ងៃ និង ៣ ដំណក់​មុនពេល​បាយល្ងាច​។​
​    ​- ថ្ងៃទី ៦ អ្នក​ត្រូវ​ផឹក​វា ១៥ ដំណក់​មុន​បាយ​ព្រឹក​, ១៤ ដំណក់​មុន​បាយ​ថ្ងៃ និង ១៣ ដំណក់​មុន​បាយល្ងាច​។​
​    ​- ថ្ងៃទី ៧ ដល់ទី ១០ បន្ថយ​ដោយ​ផឹក​វា ៣ ដំណក់​មុន​បាយ​ព្រឹក​, ២ ដំណក់​មុន​បាយ​ថ្ងៃ និង ១ ដំណក់​មុន​បាយល្ងាច​។​
​    ​- អ្នក​ក៏​អាច​ផឹក​វា ២៥ ដំណក់​រៀងរាល់ថ្ងៃ ប្រសិនបើ​ការព្យាបាល​របស់​អ្នក​នៅតែ​មិនទាន់​បញ្ចប់​៕

adverise with khmeread
ប្រភព៖ recipesfornaturalremedies

អ្នកនឹងចូលចិត្ត

មតិយោបល់