adverise with khmeread 0

អ្នក​ប្រហែលជា​ស្គាល់ Mark Zuckerberg ប៉ុន្តែ​ពីរ​នាក់​ទៀត​ក៏​ជា​មហាសេដ្ឋី​វ័យក្មេង​ក្នុង​ពិភពលោក​បច្ចុប្បន្ន​ដែរ​

    ​៣. Yang Huiyan (៣៤ ឆ្នាំ​)
​    ​Yang Huiyan គឺជា​កូនស្រី​របស់​មហាសេដ្ឋី​អចលនទ្រព្យ​ក្នុងប្រទេស​ចិន​គឺ​លោក Yeung Kwok Keung ដែល​គ្រប់គ្រង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនា​ទ្រព្យ​ធំ​ជា​គេ​នៅ​ប្រទេស​ចិន​។ ឪពុក​របស់​នាង​បាន​ផ្ទេរ​ភាគហ៊ុន​និង​ការគ្រប់គ្រង​ទាំងស្រុង​នៅក្នុង​ក្រុមហ៊ុន​ឱ្យទៅ​នាង​។ នាង​មានទ្រព្យ​សម្បត្តិ ៥,១ ពាន់​លាន​ដុល្លារ (២០១៥)​។​

​    ​២. Dustin Moskovitz (៣២ ឆ្នាំ​)
​    ​លោក Dustin Moskovitz ធ្លាប់ជា​អ្នកទទួលខុសត្រូវ​ដ៏​សំខាន់​ម្នាក់​ចំពោះ​ការដាក់ Facebook ឱ្យ​ដំណើរការ​នៅលើ​ទូរស័ព្ទ​។ Dustin Moskovitz មានទ្រព្យ​សម្បត្តិ ៩,៩ ពាន់​លាន​ដុល្លារ (២០១៥)​។​

​    ​១. Mark Zuckerberg (៣២ ឆ្នាំ​)
​    ​មនុស្ស​សឹងតែ​មួយ​ពិភពលោក មិនអាច​ដកដង្ហើម​បាន​នៅពេល​ពួកគេ​មិនបាន​ប្រើ​សមិទ្ធផល​រប​ស់បុរ​សរូប​នេះ​។ Zuckerberg ធ្លាប់ជា​សិស្ស​វ័យក្មេង​ដ៏​ពូកែ​ម្នាក់​។ គាត់​បាន​ផ្លាស់ប្តូរ​ពិភពលោក​ពី​របៀប​នៃ​ការធ្វើទំនាក់ទំនង​ឱ្យ​កាន់តែ​ជិតស្និត​ដោយ​ការបង្កើត​បណ្តាញ​សង្គម Facebook​។ គាត់​មានទ្រព្យ​សម្បត្តិ ៣៥,៧ ពាន់​លាន​ដុល្លារ (២០១៥)៕

adverise with khmeread
ប្រភព៖ facts24

អ្នកនឹងចូលចិត្ត

មតិយោបល់