adverise with khmeread Images 2

ពណ៌​ទឹកនោម​មួយណា​ជា​របស់​អ្នក​? វា​អាច​ប្រាប់ថា​អ្នក​កំពុង​ឆ្លង​មេរោគ​

    ​ពណ៌​ទឹកនោម​អាចជា​សូចនាករ​សមរម្យ​មួយ​ដើម្បី​បង្ហាញ​អំពី​ស្ថានភាព​នៃ​រាងកាយ​របស់​អ្នក ជាពិសេស​នៅពេល​រាងកាយ​របស់​អ្នក​ខ្សោះ​ជាតិ​ទឹក​ឬ​ឆ្លង​មេរោគ​។​

​    ​១. ពណ៌​លឿង​ស្រាល​៖ ពណ៌​ទឹកនោម​នេះ​បង្ហាញ​ពី​លក្ខណៈ​មួយ ដែល​រាងកាយ​មាន​សុខ​ភាពល្អ​។ វា​បង្ហាញថា​អ្នក​បាន​ញាំ​ទឹកបាន​គ្រប់គ្រាន់ និង​បង្ហាញថា​រាងកាយ​របស់​អ្នកមាន​សុខភាព​ល្អ​។​

​    ​២. ពណ៌​លឿង​ស្រអាប់​៖ ប្រសិនបើ​អ្នក​គត់​សម្គាល់​ឃើញ​មាន​ពណ៌​នេះ អំឡុងពេល​នោម​នៅពេល​ព្រឹក កុំ​បារម្ភ​នេះ​ជា​ពណ៌​ដែល​យើង​ខំ​ទប់​អស់​មួយ​យប់​។ ប៉ុន្ដែ​ប្រសិនបើ​អ្នកឃើញ​វា​ញឹកញាប់ អ្នក​ត្រូវតែ​ផឹកទឹក​ឱ្យបាន​ច្រើន វា​ជាស​ញ្ញា​ខ្វះ​ជាតិ​ទឹក​។​

​    ​៣. ទឹកនោម​ពណ៌​ស​ស្រអាប់​៖ គឺ​មានន័យថា​ជាការ​ប្រមូលផ្ដុំ​នៃ​កោសិកា​ឈាមស​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​មេរោគ មានន័យថា​ខ្លួន​របស់​អ្នក​កំពុង​ជួប​ការលំបាក​ក្នុងការ​ទប់ទល់​ជាមួយ​មេរោគ​ឆ្លង​ក្នុង​ទឹកនោម​។​

​    ​ប្រសិនបើ​អ្នក​ជួបប្រទះ​បញ្ហា​ដូចជា នោម​ញឹក នោម​ឈឺ ឬក៏​ក្រហាយ ត្រូវ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់​។ ទឹក​គឺជា​សម្ព័ន្ធមិត្ត​របស់​អ្នក​ដូច្នេះ​ត្រូវ​ផឹកទឹក​ឱ្យ​ច្រើន និង​ចាប់ផ្ដើម​សម្រាក​ឱ្យបាន​គ្រប់គ្រាន់​។ សុខភាព​របស់​អ្នកនឹង​ពង្រឹង​ឡើងវិញ​ភ្លាមៗ​៕

adverise with khmeread
ប្រភព៖ instantlivingmagazine

អ្នកនឹងចូលចិត្ត

មតិយោបល់