adverise with khmeread Untitled 1

តើ​កូន​ខុស​អ្វី បានជា​ប៉ា​លេង​ស្ទីល​កាច់​កូន​រហូត​អ៊ីចឹង​?

​    ​ឪពុក​ជនជាតិ​អង់គ្លេស​ម្នាក់​ឈ្មោះ Chris បាន​រំខាន​កូនស្រី​របស់គាត់​គឺ Cassie Martin តាមរយៈ​ការថត​រូបភាព​ត្រាប់​តាម​គ្រប់​រូបភាព ដែល​នាង​បាន​ថត​។ នេះ​បើតាម​វេ​ប​សាយ​មេត្រូ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​។ 

​    ​គាត់​ថែមទាំង​បាន​ចាក់​សាក់​តាម​កូនស្រី​របស់គាត់​ទៀតផង​។ ប៉ុន្តែ​រឿងនេះ​មិនមែនជា​ដំណឹង​អាក្រក់​ចំពោះ​នាង Cassie នោះទេ ព្រោះ​ឪពុក​នាង​បាន​ជំរុញ​ដល់​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​ឱ្យ Follow នាង​នៅ​ទំព័រ Facebook បន្ទាប់ពី​រូបភាព​របស់លោក Chris ទទួលបាន Like ជាង ២៥.០០០​។​

​    ​ដូច្នេះ ឥឡូវនេះ​នាង​ក្លាយជា​បុគ្គល​ល្បី​នៅលើ​អ៊ី​ន​ធឺ​ណេ​ត​បណ្តើរៗ​ហើយ​៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

អ្នកនឹងចូលចិត្ត

មតិយោបល់