adverise with khmeread 81760 smallv2 351132

ឥរិយាបថ​ទាំង ៦ នេះ បុរស​ចូលចិត្ត​បំផុត​! លេខ ៥ ពិសេស​ជាងគេ​

​    ​ស្ត្រី​គឺជា​កាដូ​អស្ចារ្យ​បំផុត​ដែល​បុរស​អាច​ទទួលបាន​ក្នុង​ជីវិត​។ នាង​ព្រួយបារម្ភ​ពី​អ្នក ស្រឡាញ់​អ្នក​និង​ចូលចិត្ត​រំខាន​អ្នក​។ ស្ត្រី​មាន​ទម្លាប់​ជាច្រើន​ដែល​អាចជា​ការរំខាន​ស​ម្រា​ប់​បុរស​។ ទម្លាប់​ទាំងនោះ​មានដូចជា​តេ​មក​ញឹក ធ្វើ​ច​រិ​ក​ដូច​កូនក្មេង​ខណៈ​កំពុង​ធ្វើ​អ្វីមួយ ថត Selfie មើល​វា​ហើយ​បន្ទាប់មក​លុប​វា​ចេញ​វិញ និង​ថត​វា​ម្ដងទៀត ចំណាយពេល​ដើរ​ផ្សារ​យូរ​។​ល​។​

​    ​ប៉ុន្ដែ​មាន​ទម្លាប់​ខ្លះ​របស់​ស្ត្រី​ដែល​បុរស​ពិតជា​ពេញ​ខ្លាំង​តែម្ដង​។ ខាងក្រោម​នេះ​ជា​ទម្លាប់ ឬ​ច​រិ​ក​លក្ខណៈ​របស់​ស្ត្រី ដែល​បុរស​យល់ឃើញថា​គួរឱ្យ​ស្រឡាញ់​បំផុត​៖

​    ​១. យក​ក្បាល​នាង​ដាក់​លើ​ដើមទ្រូង​របស់គាត់​
​    ​បុរស​ពេញចិត្ត​និង​ស្រឡាញ់​ណាស់ នៅពេលដែល​ស្ត្រី​យក​ក្បាល​របស់​នាង​ដាក់​លើ​ដើមទ្រូង​ពួកគេ​។ បន្ទាប់មក​ពួកគេ​មាន​អារម្មណ៍​ដូច​បុរស​ពិត ដែល​ធ្វើឱ្យ​ពួកគេ​សុចិ​ត្ត​ប្រគល់​នូវ​ក្ដី​ស្រឡាញ់​និង​ការការពារ​ដល់​នាង​។​

​    ​២. នាង​លេង​សក់​របស់គាត់ នៅពេល​គាត់​កំពុងបើក​រថយន្ត​
​    ​ភាព​រីករាយ​ផ្តល់ឱ្យ​ដោយ​ការសម្តែង​កាយវិការ​ខាងក្រៅ​ដូចជា​ងក់ក្បាល​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ​។ បុរស​ទទួលបាន​អារម្មណ៍​មាន​អ្នក​មើលថែ និង​ស្រឡាញ់ នៅពេល​នាង​ស្ទាប​សក់​របស់គាត់​។​

​    ​៣. នាង​សរសើរ​គាត់​នៅលើ Facebook
​    ​បុរស​ពេញចិត្ត​បំផុត​ពេល​នារី​ដែល​ខ្លួន​ស្រឡាញ់​សរសើរ​ខ្លួន​នៅលើ Facebook ។​

​    ​៤. ស្ដាប់​គាត់​យ៉ាង​យកចិត្តទុកដាក់​
​    ​ធ្វើបែបនេះ​ធ្វើឱ្យ​គាត់​មាន​អារម្មណ៍​ស្រឡាញ់​នាង​រឹតតែ​ខ្លាំង ព្រោះ​វា​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​នាង​ចំពោះ​គាត់​។​

​    ​៥. ផ្ញើ​សារ ឬ​តេ​ហៅ​គា​ត់ទៅ​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្ដិ​របស់​នាង​
​    ​បុរសៗ​ពិតជា​សប្បាយចិត្ត​ហួសប្រមាណ នៅពេល​នាង​ហៅ​គាត់​មក​ញ៉ាំ​អាហារ​ជាមួយ​មិត្តភក្តិ​នាង​។ នេះ​បង្ហាញថា ទោះ​រវល់​ជួប​មិត្តភក្តិ ក៏​នាង​នៅតែ​ចាត់ទុក​គាត់​ជាម​នុស្ស​សំខាន់​។ ចំណុច​នេះ​បើ​អាចធ្វើ​បាន បុរសៗ​ពិតជា​នឹង​ស្រឡាញ់​អ្នក​រឹតតែ​ខ្លាំង​។ 

​    ​៦. នាង​បង្ហាញ​ការស្រឡាញ់​ចំពោះ​គាត់​ជា​សាធារណៈ មិនចេះ​លាក់លៀម​
​    ​នៅពេល​នាង​ចាប់ដៃ​គាត់​ជា​លើកដំបូង ជួយ​វែក​សក់​គាត់ ប៉ះ​ស្មា​គាត់ ឬ​ឱបដៃ​របស់​គាត​ជា​សាធារណៈ បេះដូង​គាត់​នឹង​លោត​ញាប់​ស្ទើរ​លោត​ចេញមកក្រៅ​៕

adverise with khmeread
ប្រភព៖ healthyfoodheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់