adverise with khmeread 1

រឿង​សៀក​រហស្សកម្ម​បែប​អាថ៌កំបាំង Now You See Me 2 លក់​សំបុត្រ​ដាច់​ជាងគេ​នៅ​ប្រទេស​ចិន​

    ​រឿង Now You See Me 2 របស់​ក្រុមហ៊ុន​កម្សាន្ត Lionsgate បាន​បង្កើត​កំណត់ត្រា​នៅ​ថ្ងៃ​បើកសម្ពោធ​ដំបូង​ក្នុងប្រទេស​ចិន​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ រឿងនេះ​រក​ចំណូល​ពី​ការលក់​សំបុត្រ​បាន ៣៦,៤ លាន​ដុល្លារ ជាមួយ​ឧស្សាហកម្ម​ភាពយន្ត​ជាច្រើន​បាន​វាយតម្លៃថា រឿង Now You See Me 2 អាច​រកលុយ​ពី​ការលក់​សំបុត្រ​បាន ៥០ លាន​ដុល្លារ​ផុយៗ​បន្ទាប់ពី​សប្តាហ៍​នេះ​។ ការបើក​សម្ពោធ​រឿង​ដ៏​ធំជាងគេ​បំផុត​ក្នុងប្រទេស​ចិន​របស់​ក្រុមហ៊ុន Lionsgate ត្រូវបាន​កត់ត្រា​ក្នុង​ឆ្នាំ ២០១៣ គឺ​នៅពេល​រឿង Escape Plan រកបាន​ចំណូល​ពី​ការលក់​សំបុត្រ ២២,៨ លាន​ដុល្លារ​។​

​    ​ការប៉ាន់ប្រមាណ​មិន​ផ្លូវការ​មួយ​បាន​លាតត្រដាង​ថា បច្ចុប្បន្ននេះ រឿង Now You See 2 ស្ថិតនៅ​លេខ​មួយ​ក្នុងប្រទេស​ចិន និង​បាន​បំបាក់​រឿង Independence Day: Resurgence ដែល​លក់​សំបុត្រ​បាន​ចំនួន ២៨ លាន​ដុល្លារ​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​រឿង Now You See 2 គឺ​ដឹកនាំ​ដោយ​អ្នកដឹកនាំ​កូនកាត់​ចិន​អាមេរិក​គឺ​លោក Jon M. Chu​។ រឿងនេះ​បាន​លាយ​បញ្ចូល​តួ​មួយចំនួន​ដែល​និយាយ​ភាសា​ចិន​និង​ឈុត​មួយចំនួន​ថត​នៅ​ប្រទេស​ចិន​ផងដែរ​។ មនុស្ស​ជាច្រើន​បាន​យល់ស្រប​ថា ដោយសារ​ហេតុផល​ទាំងនេះហើយ ទើប​ខ្សែភាពយន្ត​រហស្សកម្ម​បែប​អាថ៌កំបាំង​មួយ​នេះ​ទទួលបាន​ប្រជាប្រិយភាព​ក្នុងប្រទេស​ចិន​។​

​    ​រឿង​វគ្គ​មួយ Now You See ដែល​បាន​បញ្ចេញ​កាលពី​ឆ្នាំ ២០១៣ រកបាន​ត្រឹមតែ ២ លាន​ដុល្លារ​ប៉ុណ្ណោះ​អំឡុង​ថ្ងៃ​សម្ពោធ​ក្នុងប្រទេស​ចិន​។ រឿងនេះ​ត្រូវបាន​ចូលរួម​សម្តែង​ដោយ​តួ​កាលពី​វគ្គ​មួយ​ដូចជា​លោក Mark Ruffalo, Jesse Eisenberg, Dave Franco, Woody Harrelson, Morgan Freeman ខណៈ​នាង Lizzy Caplan ចូល​ជំនួស​តួឯក​ស្រី​ចាស់ Isla Fisher៕

 

adverise with khmeread
ប្រភព៖ Hollywood Reporter

អ្នកនឹងចូលចិត្ត

មតិយោបល់