adverise with khmeread Ct photos suicide bomb at istanbul airport 20160628 %281%29

អាកាសយានដ្ឋានទីក្រុងអ៊ីស្តង់ប៊ុលរងការវាយប្រហារភេរវកម្មស្លាប់និងរបួសជាង ១០០ នាក់

​    ​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៣២​នាក់​ត្រូវបាន​សម្លាប់​និង​ចំនួន​៨៨​នាក់​បាន​រងរបួស​
​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​៣​នៅ​អាកាសយានដ្ឋាន Ataturk ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​អង្គារ​។  មន្ត្រីប៉ូលិស​ចំនួន​២​នាក់​បាន​ស្ថិតនៅ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនេះ​។​ នេះបើតាមការលើកឡើងរបស់ទីភ្នាក់ងារ​សារ​ព័​ត៌៑មាន Dogan។

​    ​ក្រុម​អាជ្ញាធរ​តួ​ក​គី​បាន​និយាយថា ក្រុម​អ្នក​វាយប្រហារ​បានចាប់ផ្តើម​បាញ់​ទៅលើ​ក្រុម​សន្តិសុខ​អាកាសយានដ្ឋាន​នៅ​ច្រកចូល​ហើយ​ការបាញ់ប្រហារ​បាន​ផ្ទុះឡើង នៅមុន​ពេល​ពួកវា​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ជា​បន្តបន្ទាប់​។​

​    ​មិនមាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ភ្លាមៗ​ចំពោះ​ការវាយប្រហារ​នេះ ដែល​បណ្តាលឱ្យ​ផ្អាក​ការហោះហើរ​ទាំងអស់​នៅ​អាកាសយានដ្ឋាន​នេះ​ទេ​។​

​    ​លោក Vasip Sahin អភិបាលក្រុង​អ៊ី​ស្តង់​ប៊ុល​បាន​និយាយថា អ្នក​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ចំនួន​៣​នាក់​បានធ្វើការ​វាយប្រហា​រ​នេះ ដោយបាន​សម្លាប់​មនុស្ស​ចំនួន​៣២​នាក់​និង​ចំនួន​៨៨​នាក់​ផ្សេងទៀត​បាន​រងរបួស​។​

​    ​តួ​ក​គី​បាន​ទទួលរង​ការវាយប្រហារ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ ដោយបាន​ស្តីបន្ទោស​ទាំង​២​ទៅលើ​ក្រុម​ឧទ្ទាម​ឃឺ​ដ​ និង​ក្រុមអាយស៊ីស៕

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់