adverise with khmeread D9b7a691 6d12 474d b8bf 9182dfcb79fc

បុរស​ម្នាក់​បើក​ម៉ូតូ PCX ម្នាក់​ត្រូវ​រថយន្ត​មិន​ស្គាល់​កៀរ​ធ្លាក់​ប្រឡាយ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បើក​ម៉ូតូ​ម៉ាក PCX មួយគ្រឿង ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​មក​កៀរ បណ្តាល​ឱ្យជ្រុល​ទៅ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៩ ​និង​៣០​នាទី​យប់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​៤ មុខ​ធនាគារ ANZ ROYAL ស្ថិត​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក PCX ពណ៌ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 1DH-0646 ជិះ​តាម​ផ្លូវជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​បើក​យ៉ាង​លឿន មក​កៀរ​ខាងឆ្វេង​ដៃ​ម៉ូតូ បណ្តាលឱ្យ​បុរស​ជិះ​ម៉ូតូ PCX រេ​ចង្កូត​ទៅ​ធ្លាក់​ប្រឡាយ​ទឹកស្អុយ។ ចំណែក​ម៉ូតូ​ទៅបុក​នឹង​ស្ពានឈើ​ឆ្លង​ប្រឡាយ​ទឹកស្អុយ រង​ការ​ខូ​ត​ខាត​ខាងមុខ​ទាំងស្រុង។ ចំណែក​បុរសរងគ្រោះ​ដោយសារ​ពាក់​ពួក​សុ​វត្ថ​ភាព​ទើប​រងរបួស​ក្បាល​ស្រាល។​

    ក្រោយពេល​កើតហេតុ ត្រូវបាន​ប្រជាពលរដ្ឋ​មកជួយ​លើក​ម៉ូតូ​ចេញពី​ប្រឡាយ ហើយ​បុរសរងគ្រោះ​បាន​ហៅ​រ៉ឺម៉ក​ដឹក​ម៉ូតូ​ទៅផ្ទះ​ដើម្បី​យកទៅ​ជួសជុល​ខ្លួនឯង៕​

 

adverise with khmeread

មតិយោបល់