963d6a1e 7d32 43a4 bb90 5dd44b7b789c

ចាក់សោ​ដល់​ទៅបី​ជាន់! ត្រូវលោក​បងចោរ​ ឆ្កឹះ​សោ យ​ក​ម៉ូតូ​ទៅបាត់

    ភ្នំពេញ ៖ ម្ចាស់ផ្ទះ​ខំ​ចាក់សោ​រហូតដល់​ទៅ​បី​ជាន់​ហើយ នៅតែ​ក្រុមចោរ​២​នាក់​ធ្វើ​សកម្មភាព ឆ្កឹះ​សោបាន​សម្រេច យក​ម៉ូតូ​ហុងដា​សេ​១២៥ ស៊េរី​២០១១​បាន​ដោយ​ដដែល​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង៦​ល្ងាច​ ថ្ងៃទី​២៨ ​ខែមិថុនា ឆ្នាំ២០១៦ត្រង់ចំណុច​ផ្ទះ​លេខ​270 ផ្លូវ​៥៨P ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ថ្លាង ហៃ អាយុ​៥០ឆ្មាំ មុខរបរ​ជាង​ធ្វើ តុទូ ស្នាក់​ផ្ទះកើតហេតុ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ សៀង ស្រី​នាង អាយុ​៤៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ស្រុកកំណើត​ភូមិ​អណ្ដូង សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ។ ម៉ូតូ​ដែល​ក្រុមចោរ​យកទៅ​បាត់​នោះ ហុងដា​ឌ្រ៊ី​ម​ស៊េរី​ឆ្នាំ​២០១១ ​ពណ៌ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AZ 4953។​

    តាម​ប្រភពពី​សាក្សី​ឈ្មោះ ឡៃ អាយុ១៧ឆ្នាំ មុខរបរ​ជាង​តុទូ ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​ភ្ញាក់ផ្អើល​ម៉ោង​២​រសៀល ថ្ងៃ​ដដែល​គាត់​ឃើញ​បុរស​ពីរ​នាក់​កំពុងតែ​បណ្ដើរ​ម៉ូតូ​ជនរងគ្រោះ​ចេញពីផ្ទះ កើតហេតុ​។ ដោយសារតែ​គាត់​ទើបតែ​
​មក​នៅ​ធ្វើការ​ម្ដុំ​កន្លែងកើតហេតុ​បាន​ពីរ​ថ្ងៃ​តែប៉ុណ្ណោះ​។​

    ដំបូង​គាត់​ស្មានថា​ជា​សាច់​ញាត់​ជនរងគ្រោះ មិន​ចាប់អារម្មណ៍​ឃាត់​សួរនាំ​រហូត​ដល់ពេល​ជនរងគ្រោះ​មកពី​ធ្វើការ​វិញ ផ្អើលឆោឡោ​ទើប​ដឹងថា​ជា​ក្រុមចោរ​គាស់​ផ្ទះ​។​

    បើតាម​ប្រភពពី​ជនរងគ្រោះ​បានឱ្យដឹងថា ក្នុងផ្ទះ​របស់គាត់​គឺ​ស្នាក់​នៅតែ​ពីរ​នាក់​ប្ដី​ប្រពន្ធ ដោយកូនប្រុស​និងប្រពន្ធ នៅ​ថ្ងៃកើតហេតុ​ ​រវល់​ទៅ​កំដរ​ប្អូនស្រី​​ជីដូនមួយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ម្ដុំ​ផ្សា​របឹង​ឈូក​ទើប​ប្រពន្ធ​របស់គាត់​មិនបាន​នៅផ្ទះ​មួយអាទិត្យ​មកហើយ​។​

    ចំណែកឯ​រូបគាត់​ជា​ប្ដី​វិញ​នៅវេលា​ម៉ោង​៩​នាទី​ព្រឹក​គាត់​បាន​ទៅ​តំឡើង​តុទូ​នៅ​ម្ដុំ​វិមានឯករាជ្យ​ហើយ​គាត់​បាន​ចាក់សោ​ទុក​ផ្ទះ​ចោល​រហូតដល់​ម៉ោង​ប្រាំមួយ​ល្ងាច​ពេល​គាត់​មកពី​ធ្វើការ​វិញ​ស្រាប់តែ​ឃើញ​ទ្វាររបង​របើក​ពេលនោះ​គាត់​បាន​ស្ទុះ​រត់​សំដៅទៅ​ក្នុង​ផ្ទះ​ស្រាប់តែ​ឃើញ​សោ​ធ្លាក់​ទៅ​លើដី​របូត​ខ្ចៅខ្យង​អស់រលីង​ហើយ​ទ្វារ​ក្នុងផ្ទះ​ក៏​របើក​ដូចគ្នា​។​

    ចំណែក​ម៉ូតូ​វិញ​ក៏​មិនឃើញ​ ក៏បាន​ស្រែកផ្អើលឆោឡោ​ដល់​អ្នកជិតខាង​ទើប​ដឹងថា​មាន​ចោរ​គាស់​ផ្ទះ​យក​ម៉ូតូ​មួយគ្រឿង​យកទៅ​បាត់ទៅហើយ​។​

    ក្រោយពេល​កើតហេតុ​គេ​ប្រទះឃើញ​ដែក​សរសៃ​តូច​មួយ​ជា​ឧបករណ៍​សំរាប់​ឆ្កឹះ​សោ​ជ្រុះ​នៅ​មាត់ទ្វារ ឯ​សោរ​ទាំងបី​ត្រូវបាន​ដែល​ចាក់​ទ្វារ​នោះ​ត្រូវបាន​របូត​ចេញ​ទាំងអស់ ក្រោយមក​បានដាក់​ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​ភ្នំពេញ​ថ្មី​៕

មតិយោបល់