adverise with khmeread 123123

រូបសំណាក​របស់ Messi ត្រូវបាន​តម្កល់ ខណៈ​ប្រធានាធិបតី​សង្ឃឹមថា​គាត់​នឹង​អាច​ជួប​ជាមួយ​តារា​ឆ្នើម​របស់​ពិភពលោក​រូបនេះ​

    ​ប្រធានាធិបតី​នៃ​ប្រទេស​អា​ហ្ស​ង់​ទីន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​ថា គាត់​សង្ឃឹមថានឹង​អាច​ជួប​ជាមួយនឹង Lionel Messi នា​សប្តាហ៍​ក្រោយនេះ ហើយនឹង​បញ្ចុះបញ្ចូល​គាត់​ឱ្យ​ត្រឡប់​ចូលរួម​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​វិញ​ឱ្យ​ទាល់តែ​បាន​។​

​     លោក​ប្រធានាធិបតី Mauricio Macri បានបញ្ជាក់​ថា​គាត់​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយនឹង Messi បន្ទាប់ពី​គាត់​បានប្រកាស​ពី​ភាព​ភ្ញាក់ផ្អើល​នៃ​ការចូលនិវត្តន៍​របស់​គាត់​ពី​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន ក្រោយ​បរាជ័យ​បាល់​ប៉េ​ណា​ល់​ទី​ក្រោយ​ថ្វី​ជើង​ក្រុម​ជម្រើសជាតិ​ឈី​លី នៅក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ទ្វីបអាមេរិក Copa America កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។​

​    ​Messi បាន​ត្រឡប់​ទៅកាន់​ប្រទេស​អា​ហ្ស​ង់​ទីន​វិញ​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​គាត់​មិនបាន​បញ្ជាក់​អ្វី​ជា​សាធារណៈ​នោះឡើយ​អំពី​ការសម្រេចចិត្ត​របស់គាត់​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់