adverise with khmeread 35c02bd100000578 3663792 image m 70 1467114802376

ក្រោយ​ប្រមាញ់​អស់​ច្រើន​ឆ្នាំ Jurgen Klopp រីករាយ​ក្រោយ Sadio Mane យល់ព្រម​ចុះចូល​ហង្ស​ក្រហម​

​    ​Jurgen Klopp បាន​ទទួលស្គាល់ថា​គាត់​មាន​ភាព​រីករាយ បន្ទាប់ពី​ការទទួលបាន Sadio Mane ក្នុងតម្លៃ ៣០​លាន​ផោន (​ជាង ៤០​លាន​ផោន​) ជាមួយនឹង​បង្ហាញ​របស់​អ្នកចាត់ការ​ក្រុម​ហង្ស​ក្រហម Liverpool រូបនេះ​បាន​បញ្ជាក់ថា គាត់​បាន​ប្រមាញ់​កីឡាករ​សេ​ណេ​ហ្គា​ល់​រូបនេះ​អស់​ច្រើន​ឆ្នាំ​មកហើយ​។​

​    ​Mane បានសម្រេច​កិច្ចព្រមព្រៀង ៣០​លាន​ផោន​របស់គាត់​ដើម្បី​ផ្ទេរ​ទៅកាន់ Liverpool ពី​ក្រុម Southampton កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ដែល​បានធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​តំបន់​ជនបទ Merseyside កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​ដើម្បី​ធ្វើតេស្ត​ពិនិត្យ​សុខភាព និង​ពិចារណា​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយ​នាយក​ប្រតិបត្តិ​លោក Ian Ayre ។​

​    ​បែបបទ​ទាំង​នោះបាន​ប្រព្រឹត្តិ​ដោយ​គ្មាន​ការរអាក់រអួល​នោះឡើយ ហើយ Mane បាន​យល់ព្រម​ដាក់​ប៊ិក​ចុះហត្ថលេខា​សម្រាប់​រយៈពេល ៥​ឆ្នាំ​ជាមួយនឹង​ហង្ស​ក្រហម ហើយ​គាត់​នឹង​ពាក់អាវ​លេខ ១៩ ៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់