adverise with khmeread 3e9cf69e 2e4d 4d5e a2e2 b9ba679c54fc

រថយន្ត​ដឹក​ថ្ម​ឈប់​ចត​លើផ្លូវ ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​រងរបួស​ធ្ងន់​

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ដោយសារ​គាត់​ជិះ​ម៉ូតូ​រវល់​និយាយ​គ្នា​ជាមួយ​មិត្តភក្តិ មិនបាន​មើលមុខ ទៅបុក​ពីក្រោយ​រថយន្ត​បែន​ដឹក​ថ្ម​ដែល​ចត​យ៉ាង​អនាធិបតេយ្យ នៅលើ​កំណត់​ផ្លូវ​វេ​ង​ស្រេង។​

    ហេតុការណ៍​នេះ​កាលពី​វេលា​ម៉ោង១១ ​និង​១០​នាទី​យប់​ថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦ នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង មុខ​ផ្សា​រកា​ណា​ស៊ី​ធី ភូមិ​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    តាម​ប្រភពពី​កន្លែង បានឱ្យដឹងថា ដំបូង​គេ​ឃើញ​បុរសរងគ្រោះ ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ បណ្តើរគ្នា​ជាមួយ​មិត្តភក្តិ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ទិសដៅ​ពី​លិចទៅ​កើត​។​

    ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​វ៉ា​ក់​អើ រថយន្ត​បែន​ដឹក​ដី​ម៉ាក HINO ពណ៌​លឿង ពាក់​ស្លាក​លេខ​ក្រុងព្រះសីហនុ 3A-3418 ដែល​ឈប់​ចត​ចោល​លើ​ទ្រូងផ្លូវ ធ្វើឱ្យ​បុរសរងគ្រោះ​ជិះ​ម៉ូតូ​ទៅបុក​ពីក្រោយ​ពេញទំហឹង បណ្តាល​រងរបួស​បែក​មុខ​បែក​មាត់​ហូរឈាម​ស្រោច​ខ្លួន ត្រូវបាន​មិត្តភក្តិ​ដែល​ជិះ​ម៉ូតូ​មួយគ្រឿង​ផ្សេងទៀត​ដឹក​ទៅ​ព្យាបាល​គ្លី​និ​ច​ក្បែរ​កន្លែងកើតហេតុ។ ​យ៉ាងណាក៏ដោយ​សមត្ថកិច្ច​មិនទាន់​បញ្ច​ក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​នៅឡើយ។​

    ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ទៅ​ប៉ូលិស​ជំនាញ​មក​វាស់វែង​យក​ម៉ូតូ​ និង​រថយន្ត​ទៅ​ទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រង់ចាំ​ការដោះស្រាយ៕

adverise with khmeread

មតិយោបល់