adverise with khmeread Kid

នយោបាយ​កូន​មួយ​របស់​ចិន​ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​

ចិន​សម្រេច​បញ្ចប់​នយោបាយ​កូន​មួយ​ជា​ផ្លូវការ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ជាមួយនឹង​ការចុះហត្ថលេខា​លើ​ច្បាប់​ថ្មី​មួយ ដែល​អនុញ្ញាត​ឲ្យ​គូ​ស្វាមីភរិយា​អាចមាន​កូន​ទី​ពីរ ខណៈដែល​ប្រទេស​នេះ​ព្យាយាម​ដោះស្រាយ​ជាមួយនឹង​កំណើនប្រជាជន​វ័យ​ចំណាស់ និង​កម្លាំង​ពលកម្ម​ដែល​កាន់តែ​ធ្លាក់ចុះ​។  

​តាម​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ ច្បាប់​ថ្មី ដែល​ប្រកាស​ក្នុង​ខែតុលា​ដោយ​បក្ស​កំ​ម្មុយ​នី​ស្ត​កាន់​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃទី ១ ខែមករា​ឆ្នាំក្រោយ​ទៅ​។ ស្វាមីភរិយា​ថ្មីថ្មោង​នឹងត្រូវ​អនុញ្ញាត​ឲ្យ​មានកូន​ទី​ពីរបាន​ប៉ុន្តែ​ច្បាប់​នៅតែ​រឹតបន្តឹង​លើ​ការ​មានកូន​បន្ថែម​លើសពីនេះ​ដដែល​។  

"​គោលនយោបាយ​កូន​មួយ​" ដែល​ចាប់ផ្តើម​នៅ​ចុង​ទសវត្សរ៍ ១៩៧០ បាន​រឹតត្បិត​គូ​ស្វាមីភរិយា​ឲ្យ​មានកូន​តែ​ម្នាក់​ប៉ុណ្ណោះ ហើយ​អស់​ជាច្រើន​ឆ្នាំ​មកនេះ ពួក​អាជ្ញាធរ​បាន​ទទូចថា វា​គឺជា​កត្តា​រួមចំណែក​ដ៏​សំខាន់​ចំពោះ​ការកើនឡើង​យ៉ាងគំហុក​នូវ​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​របស់​ចិន ហើយ​នយោបាយ​នេះ​បាន​ទប់ស្កាត់​កំណើត​ទារក​ថ្មី​បាន​ប្រមាណ ៤០០ លាន​នាក់​៕ 

adverise with khmeread

មតិយោបល់