adverise with khmeread Cmc6m3jxiaa8fiv

Paris Saint-Germain ប្រកាស​តែងតាំង​អតីត​គ្រូបង្វឹក​ក្រុម Sevilla ជា​អ្នកចាត់ការ​ថ្មី​របស់ខ្លួន​

    ​Paris Saint-Germain បានប្រកាស់​យល់ព្រម​តែងតាំង​អតីត​គ្រូបង្វឹក​ក្រុម Sevilla លោក Unai Emery ធ្វើជា​អ្នកចាត់ការ​ទូទៅ​ថ្មី​របស់​ពួកគេ​។​

​    ​គ្រូបង្វឹក​សញ្ជាតិ​អេស្ប៉ាញរូបនេះ​បានឈ្នះ​ពាន​ទ្វីបអឺរ៉ុប​លំដាប់​ទី​ពីរ Europa League ៣​ឆ្នាំ​ជាប់​គ្នាៗ​ជាមួយនឹង​អតីត​ក្រុម​មកពី​ក្របខ័ណ្ឌ La Liga របស់ខ្លួន ហើយ​បច្ចុប្បន្ន​គាត់​នឹង​រីករាយ​ជាមួយនឹង​ឱកាស​ថ្មី​ក្នុងការ​ឆក់យក​ឱកាស​ដឹកនាំ​ក្លឹប​យក្ស​នៅក្នុង Ligue 1 ប្រទេស​បារាំង​វិញ​ម្តង​។​

​    ​អតីត​អ្នកចាត់ការ​ក្រុម Valencia មុន​ចាក​ចេញទៅ Sevilla រូបនេះ​នឹង​ជំនួស​តំណែង​លោក Laurent Blanc បន្ទាប់ពី​រយៈពេល​បី​ឆ្នាំ​ដែល​ទទួលបាន​ជោគជ័យ​ក្នុងស្រុក​គួរឱ្យកត់សម្គាល់​ដ៏​សម្បើម​របស់គាត់​។​

​     គ្រូបង្វឹក​វ័យ ៤៤​ឆ្នាំ​រូបនេះ​មានបាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​ដែលមាន​សុពលភាព​រហូតដល់​ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់