adverise with khmeread Arsenal transfer news 526112

អ្នកជំនាញ​អេ​ស្ប៉ា​ញ​៖ អធិរាជ​ស​ទំនងជា​មានបំណង​លក់​គោលដៅ​របស់ Arsenal និង Chelsea

    ​នោះ​គឺជា​គំនិត​របស់​អ្នកជំនាញ​ហិរញ្ញវត្ថុ​របស់​អេ​ស្ប៉ា​ញ Esteve Calzada ដែល​គិតថា​អធិរាជ​ស Real Madrid នឹងមាន​ការដោះដូរ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​ដើម្បី​តុល្យភាព​បញ្ជី​ឈ្មោះ​កីឡា​ការ​នាពេលខាងមុខ​។​

​    ​ហេតុផល​ទាំង​នោះបាន​បន្សល់​ទុកឱ្យ​ក្រុម​តោ​ខៀវ Chelsea និង​កាំភ្លើង​ធំ Arsenal រឹត​តែមាន​ទឹកមាត់​លេប​ក្នុង​ការតាមប្រមាញ់​គោលដៅ​បន្ត​របស់​ពួកគេ ខណៈដែល​អធិរាជ​ស​ក៏​ហាក់ដូចជា​នឹង​ត្រៀម​ទទួលផល​ប្រយោជន៍​ពី​ទ្រព្យសម្បត្តិ​ដ៏​សកម្ម​របស់​ពួកគេ​ផងដែរ​។​

​    ​យោងតាម​វេ​ប​សាយ Sky Sports អតីត​ប្រធាន​ទីផ្សារ​ក្លឹប Barcelona និង​ជាម​ន្ត្រី​ពាណិជ្ជកម្ម​សង្កាត់ Calzada បាន​បញ្ជាក់ថា "​ខ្ញុំ​ហ៊ាន​ភ្នាល់​ថា Real Madrid នឹង​លក់ Morata"​។​

​    ​កាលពី​ថ្ងៃ​ម្សិលមិញ វេ​ប​សាយ The Mirror បាន​រាយការណ៍​ថា ក្លឹប​យក្ស​ទីក្រុង​ឡុង​ដ៍​ទាំងពីរ​នៅតែ​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ក្នុងការ​តាម​ទិញ​ខ្សែប្រយុទ្ធ​វ័យ ២៣​ឆ្នាំ​រូបនេះ​ដែល​បា​នរក​គ្រាប់​បាល់​សម្រាប់​អេ​ស្ប៉ា​ញ​បាន​បី​គ្រាប់​នៅក្នុង​ព្រឹត្តិការណ៍ Euro 2016 មុន​ពេលដែល​ពួកគេ​បាន​ធ្លាក់​ចេញ​ដោយ​ថ្វី​ជើង​របស់​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​៕

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់