adverise with khmeread 06cf24d7 6cb2 40c6 9b07 4991e84f85b6

អាវុធហត្ថ​ក្រុង​ឃាត់​អ្នកប្រើប្រាស់​គ្រឿងញៀន​៥​នាក់​នៅ​តំបន់​ត្រពាំង​ឈូក​

    ភ្នំពេញ ​៖ អ្នកប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ចុះ​ចាប់​បង្ក្រាប កាលពី​វេលា​ម៉ោង​៣​នាទី​រសៀល​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្រុម​១០ ក្នុងភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    ប្រតិបត្តិការ​ខាងលើនេះ​ដឹកនាំ​ដោក​លោក ប៉ាន់ សុភាព នាយការិយាល័យ និង​ដោយមាន​ការសម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះ​ជា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា មុន​ចុះបង្ក្រាប​ទីតាំង​ខាងលើ​គឺ​កម្លាំង​ជំនាញ​បានធ្វើការ​តាមដាន ​និង​ការស្រាវជ្រាវ​យូរ​មកហើយ​ទើប​រសៀល​នេះ​សមត្ថកិច្ច​ឆ្មក់​ចុះទៅ​បង្ក្រាប​ជាក់ស្តែង​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ទាំង​៥​នាក់​ខាងលើ និង​ចាប់យក​វត្ថុតាង​បាន ដាវ​សាមូរ៉ៃ​១​ដើម និង​សម្ភារៈ​សម្រាប់ និង​សេព​គ្រឿងញៀន​មួយចំនួនធំ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៥​នាក់​បន្ទាប់ពី​ឃាត់ខ្លួន​បាន​នាំទៅ​ធ្វើការ​សាកសួរ​នៅ​ផ្នែក​ជំនាញ​កងរាជអាវុធហត្ថ​ក្រុងភ្នំពេញ​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់