adverise with khmeread 57727e2fa13ec royhodgson1

ក្រោយ​ដឹកនាំ​អង់គ្លេស​ជោគជ័យ​យ៉ាង​សម្បើម​ប៉ុន្មាន​ឆ្នាំកន្លងមក Roy Hodgson អាច​នឹង​ត្រៀមខ្លួន​ទៅរក​កម្រៃ​ខ្លះៗ​សម្រាប់​ការផ្ទេរ​ទៅ​ចិន​

    ​គ្រូបង្វឹក​វ័យ ៦៨​ឆ្នាំ បាន​លាលែង​ពី​តំណែង​របស់គាត់​ក្នុងនាម​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​ម្សិលមិញ ក្រោយពី​បរាជ័យ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ក្រោយ​ថ្វី​ជើង​អ៊ី​ស្លង់​ដែល​បាន​ទម្លាក់​តោ​កំណាច​អង់គ្លេស​ចេញពី​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 យ៉ាង​អាម៉ាស់​។​

​    ​ប៉ុន្តែ​លោក Eric Gao ដែលជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ស្នូល​មួយ​ដែល​តំណាងឱ្យ​ក្លឹប​ចំនួន ១២ នៃ​ក្របខ័ណ្ឌ​លី​ក​កំពូល​ចិន Super League បាន​ត្រៀមខ្លួន​រួចរាល់​ជាស្រេច​ដើម្បី​ផ្តល់ជូន​អតីត​អ្នកចាត់ការ​ក្រុម Liverpool និង Fulham នូវ​លទ្ធភាព​វិលត្រឡប់​។​

​    ​Gao បានបញ្ជាក់​ទៅកាន់​សន្និសីទ​សមាគម​កាសែត​មួយ​ថា "​មាន​ក្លឹប​ជាច្រើន​ចង់បាន​អ្នកចាត់ការ​ទូទៅ​លំដាប់​ពិភពលោក​ម្នាក់​។ "​ខ្ញុំ​ឮថា​អ្នកចាត់ការ​ជាច្រើន​មិនមែន​សម្រាប់​លក់​ទេ​នៅទីនេះ (​អង់គ្លេស​) ឥឡូវនេះ​។ ខ្ញុំ​គិតថា​មានឱកាស​ច្រើនណាស់ (​សម្រាប់ Hodgson), ពួកគេ (​ក្លឹប​ចិន​) ច្បាស់​ជា​ចង់​ចុះហត្ថលេខា​យក​គាត់​ទៅ​ដឹកនាំ​"៕ 

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់