adverise with khmeread Gunman 526224

ខ្សោយបេះដូង​ហាម​មើល​! ប៉ូលិស​ក្លាហាន​បាញ់​តតាំង​មួយ​ស្មើ​ជាមួយ​ភេរ​វករ​មុនពេល​វា​ចុច​បំផ្ទុះ​សម្លាប់ខ្លួន​

    ​យ៉ាងហោចណាស់​មនុស្ស ៣៦ នាក់​ត្រូវបាន​សម្លាប់ និង ១៤៧​នាក់​រងរបួស​ក្នុងការ​វាយប្រហារ​រប​ស់​ក្រុម​ភេរវកម្ម ISIS នៅ​អាកាស​យាន្ត​អន្តរជាតិ Ataturk កាលពី​យប់​ថ្ងៃ​អង្គារ​។​

​    ​ក្នុង​វីដេអូ​បង្ហាញថា​ភ្ញៀវទេសចរ​រត់​ប្រសាច​ដើម្បី​រស់នៅ​ព្រលានយន្តហោះ​នេះ​ទីក្រុង​អ៊ី​ស្ដង់​ប៊ុល ប្រទេស​តួ​ក​គី​។​

​    ​មន្ត្រីប៉ូលិស​ម្នាក់​ក្នុង​វីដេអូ​ត្រូវបាន​គេ​ឃើញ​កំពុង​បាញ់​តតាំង​ជាមួយនឹង​ភេរ​វករ ខណៈ​ពួកវា​ម្នាក់​បាន​ដេក​ដួល​នៅលើ​ដី​។​

​    ​ប៉ូលិស​បាន​ទៅ​មើល​ភេរ​វករ​នោះ ប៉ុន្ដែ​វា​មិនទាន់​ងាប់​ទេ​។ ក្រោយមក​ប៉ូលិស​បាន​រត់គេចខ្លួន មុនពេល​គ្រាប់​ជាប់​នៅ​ភេរវ​ករ​នោះ​ផ្ទុះ​។​

​    ​មេ​ប៉ូលិស និង​ប្រធានាធិបតី​តួ​ក​គី​លោក Bilnali Yildirim បាន​អះអាងថា​ពួក ISIS ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការវាយប្រហារ​នេះ​៕

 

adverise with khmeread
ប្រភព៖ Dailystar

មតិយោបល់