adverise with khmeread Hh600 1467107758

តើ​អ្នក​ដឹងថា​គ្រូបង្វឹក​ជម្រើស​ជាតិ​អ៊ី​ស្លង់​ដែល​ផ្តួល​អង់គ្លេស មានការ​ងារ​ក្រៅ​ម៉ោង​ជា​អ្វី​ទេ​? អ៊ីចឹង​តើ​បានជា​អង់គ្លេស​ខ្មាស់​គេ​ខ្លាំង​បែបនេះ

​    ​ក្រុម​ជម្រើសជាតិ​អ៊ី​ស្លង់​បាន​បង្កើត​រលក​នៃ​ភាព​ភ្ញាក់ផ្អើល​ដ៏​ធំធេង​មួយ​នៅក្នុង​ព្រឹត្តិការណ៍​ប្រជែង​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ហើយក៏​បានឈ្នះ​នូវ​ក្តី​ស្រឡាញ់ និង​ការគោរព​ពី​បណ្តា​ប្រិយមិត្ត​បាល់ទាត់​ជាច្រើន​ផងដែរ​។​

​    ​ពួកគេ​បាន​ផ្តួល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​របស់លោក Roy Hodgson ដែល​ត្រូវបាន​គេ​ដឹងថា​ជា​អ្នកចាត់ការ​ស៊ីថ្លៃ​ដាច់​គេ​នៅ Euro 2016 ក្នុង​លទ្ធផល ២-១ ដើម្បី​បន្តដំណើរ​ដ៏​អស្ចារ្យ​របស់​ពួកគេ​ទៅកាន់​វគ្គ ៨​ក្រុម​ចុងក្រោយ​។​

​    ​តំបន់​ដ៏​ពេញនិយម​ប្រចាំ​ប្រទេស​អ៊ី​ស្លង់​ត្រូវបាន​គេ​ដឹងថា​មាន​ចំនួន​អ្នកគាំទ្រ​តិចជាង​ចំនួន​អ្នកគាំទ្រ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​យ៉ាង​ដាច់ស្រឡះ ហើយ​សូម្បីតែ​ថ្នាល​បណ្តុះបណ្តាល​កីឡា​របស់​ពួកគេ​ក៏​មិន​សម្បូរបែប​ផងដែរ​។​

​    ​អ្វីដែល​កាន់​ពិសេស​ជាងនេះទៅទៀត​នោះ អ្នកចាត់ការ​ទូទៅ​រប​ស់​ពួកគេ​លោក Heimir Hallgrimsson គឺមាន​ការងារ​ក្រៅ​ម៉ោង​ជា​ពេទ្យធ្មេញ​។ និយាយ​លេង​បន្តិច​ទៅ​ចុះ អ៊ីចឹង​តើ​បានជា​ក្រុម​របស់គាត់​មាន​ធ្មេញ​មុត​ស្រួច​ដើម្បី​ទម្លុះ​តោ​កំណាច​អង់គ្លេស​!៕ 
 

 

adverise with khmeread
ប្រភព៖ Indiatime

មតិយោបល់