adverise with khmeread Untitled 1

Cristiano Ronaldo សម្ញែង​សាច់ដុំ​ជើង​របស់គាត់​មុន​ការប្រកួត​ជាមួយ​ប៉ូឡូញ​យប់​ស្អែក​

    ​Cristiano Ronaldo និង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​របស់ខ្លួន​បាន​សម្លឹង​ផ្តោតទៅលើ​ការហ្វឹកហាត់ ខណៈដែល​ពួកគេ​បាន​បន្ថែម​ល្បឿន​បន្ថែមទៀត​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ មុន​ការប្រកួត​ដ៏​សំខាន់​នៃ​ការ​ប្រជែង​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 វគ្គ ៨​ក្រុម​ចុងក្រោយ​ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ប៉ូឡូញ​ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើឡើង​នា​រាត្រី​ស្អែក​នេះ​។​

​    ​តារា​ឆ្នើម​របស់​អធិរាជ​ស Real Madrid រូបនេះ​បានបញ្ចប់​ការហាត់​ជា​ក្រុម និង​ការហ្វឹកហាត់​ជា​បុគ្គល​របស់គាត់​នៅក្នុង​អគារ​ហាត់ប្រាណ ខណៈដែល​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ លោក Fernando Santos បាន​បន្ត​រៀបចំ​ក្រុម​របស់គាត់​សម្រាប់​ការប្រកួត​ដ៏​មាន​សារៈសំខាន់​របស់ខ្លួន​នៅឯ​ទឹកដី  Stade Vélodrome​។​

​    ​Ronaldo ទីបំផុត​គាត់​អាច​ស្វែងរក​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គូប្រកួត​របស់ខ្លួន​នៅក្នុង​ព្រឹត្តិការណ៍ Euro 2016 បន្ទាប់ពី​អាច​រក​គ្រាប់​បាល់​ចំនួន​ពីរ​គ្រាប់​ក្នុងជំនួប​ជាមួយ​ហុង​គ្រី និង​បានបង្ហាញ​ទៅ​អ្នក​រាល់គ្នា​ម្តង​ទៀតថា អ្វី​ដែលជា​អត្ត​ព​លិ​ល​ឆ្នើម​ពិភពលោក​ដែល​គាត់​មាន ក្រោយពី​បាន​ចែកចាយ​រូបថត​មួយ​សន្លឹក​ទៅកាន់​បណ្តាញ​សង្គម Instagram ជាមួយនឹង​ការ​សម្ញែង​សាច់ដុំ​ជើង​មិនគួរ​ឱ្យ​ជឿ​របស់គាត់​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់