adverise with khmeread 0b3a5061 4f81 4151 b32d d03021c67801

ចាប់បាន​មួយ​នឹម​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ​៖ ពីរ​នាក់​ប្តី​ប្រពន្ធ​ ត្រូវបាន​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី២៩​ មិថុនា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ និង៣០​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំណុច ផ្លូវ​ចោមចៅ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ល្បាត​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ និង កម្លាំង​អន្តរាគមន៍​ពិសេស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ប្តីប្រពន្ធ​ ពីបទជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ សឿន ច​ន្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិន​ប្រាកដ ស្នាក់នៅ​ចល័ត​តាម​ផ្ទះសំណាក់ ក្នុង​រាជធានី​ភ្នំពេញ  (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ហៃ ស្រីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិន​ប្រាកដ ស្នាក់នៅ​ចល័ត​តាម​ផ្ទះសំណាក់ ក្នុង​រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​)។​

    ប៉ូលិស​បន្តទៀតថា ខណៈពេលដែល​កម្លាំង​ល្បាត យើង​ប្រទះឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​តាមផ្លូវ​មានការ​សង្ស័យ​ក៏​ឃាត់​ត្រួតពិនិត្យ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៣​កញ្ចប់​ថង់ (​កញ្ចប់​ធំ​០១,​ កញ្ចប់​តូច​០២) ក៏​ឃាត់ខ្លួន​តែម្តង។ ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន​៖ ​ក្រាម​ព​ណ៌ស​ថ្លា​០៣​កញ្ចប់​ថង់ (​កញ្ចប់​ធំ​០១,​ កញ្ចប់​តូច​០២), ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​០១​គ្រឿង​,​ សំបក​ថង់​ប្លា​ស្ទិ​ច​មួយចំនួន និង ម៉ូតូ​០១​គ្រឿង​ម៉ាក​អេស​អិ​ល ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 1BD-6333 រួច​បញ្ជូនទៅ​ខណ្ឌ​ចាត់ការ​តាមច្បាប់៕​

adverise with khmeread

មតិយោបល់