adverise with khmeread Blank

កូនចុងកាប់ឳពុករបួសធ្ងន់ហើយរត់បាត់

    ភ្នំពេញ ៖ បុរស​ម្នាក់​ជា​ឳ​ពុក​ចុង មានទំនាស់​ពាក្យសម្តី​ក្នុង​គ្រួសារ​បន្តិចបន្តួច​
​ត្រូវបាន​កូនចុង​និង​គូកន​យក​កាំបិត​កាប់​ឲ្យ​របួស​នៅវេលា​ម៉ោង​ម៉ោង​១​និង​៥០​នាទី​រសៀល ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៥ ចំណុច​ក្លឹប​ហាត់ប្រាណ ក្រុម​៥ ផ្លូវលំ ភូមិ​ត្រ​ពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​ហើយ​នាំក្នា​រត់​បាត់​។​
     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​វ៉ាន សុ​ណ្ណា​រ៉ា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ស្នាក់នៅ​ចំនុច​ខាងលើ រងរបួស​កដៃ​ឆ្វេង​០១​កន្លែង ស្មា​ឆ្វេង​០១​កន្លែង ក្ដោងច្រមុះ​០១​កន្លែង ក្បាល​ខាងស្ដាំ​០១​កន្លែង និង​ច្រើន​កន្លែង​ទៀត ហើយ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះ​កុស​មៈ ។​
    ចំណែក​ជនល្មើស​ឈ្មោះ ម៉ា លុក និង​ជនល្មើស ១​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ បាននាំគ្នា​រត់​បាត់ ។​
    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុង​ដេក​ក្នុង​ក្លឹប​ខាងលើ ត្រូវ​ជនសង្ស័យ ត្រូវជា​កូនចុង​និង​មិត្តភក្តិ​១​នាក់​បាន​ចូលទៅ​ធ្វើ​សកម្មភាព យក​កាំបិត​កាប់​នៅលើ​ជនរងគ្រោះ​ឲ្យ​របួស ហើយ​រួច​គេចខ្លួនបាត់​៕​

adverise with khmeread

មតិយោបល់