adverise with khmeread 0c7a6d4c a40f 495a a16a ad2ce9b5344e

ម៉ូតូ​បុក​ជាមួយ​ឡាន បណ្តាល​ឱ្យបុរស​ម្នាក់​ស្លាប់​ភា្ល​ម​

    កណ្តាល​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង០៨ និង​២០​នាទី​យប់ ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ច​ន្លោះ​គីឡូម៉ែត្រ ២៦-២៧ ផ្លូវជាតិ​លេខ​៤  ភូមិ​ស្រះ​សង្គម ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់​ភ្លាម​និង​របួសធ្ងន់​២​នាក់។​

       ប៉ូលិស​និយាយថា ដំបូង​មាន​រថយន្ត​មួយគ្រឿង​ម៉ាក FUZU ពាក់​ផ្លាកលេខ ភ្នំពេញ​ 3A - 6754​ ប្រភេទ​បែន​ដែល​អ្នកបើក​បរបានរ​ត់​គេចខ្លួន​នោះ បាន​បើក​មកពី​ទិសខាងកើត​ទៅ​លិច​ (ភ្នំពេញ -​ព្រះសីហនុ​)។​

    លុះដល់​ចំណុច​ខាងលើ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា CLICK C 125 ​ពណ៌​ស ពាក់​ស្លាក​លេខ​បាត់ដំបង​ 1U-5130 ​បើកបរ​ដោយ​ឈ្មោះ ​ពន្លឺ ភេទ​ប្រុស អាយុ២០​ឆ្នាំ បាន​ឌុប ១.​ឈ្មោះ សុភាព ភេទ​ប្រុស អាយុ២៣​ឆ្នាំ ​និង២.​ឈ្មោះ រឿន សារ៉ូ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ អ្នក​ទាំង​០៣ ស្នាក់នៅ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ មុខរបរ កម្មករ​រោងចក្រ (​ម៉ូតូ​គ្មាន​មួក​សុ​វត្តិភាព​ទាំង​៣​នាក់ មាន​កញ្ចក់​) ដែល​បើ​ក​មកពី ទិសខាងកើត​ទៅ លិច ភ្នំពេញ-​កំពង់សោម​ ក្នុងទិសដៅ​ស្របគ្នា​បាន​វ៉ា​រថយន្ត ដែល​នៅខាងមុខ បាន​ដួល​ចូល​ក្រោម​រថយន្ត​បណ្ដាល​ឱ្យ​មាន​អ្នកស្លាប់​ និង​របួស​២​នាក់​នៅ​កន្លែងកើតហេតុ​។​

    ក្នុងករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​ម៉ូតូ បើកបរ​ក្នុង​ល្បឿន​លឿន​ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​ដែលជា​កន្លែង​ផ្លូវ​កោង​។ ចំពោះ​សាកសព កម្លាំង​ជំនាញ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ តាម​ប្រពៃណី។ ចំណែក​មធ្យោបាយ​ជំនាញ​យក មក​រក្សាទុក​នៅ​អ​ធិ​រដ្ឋា​ន​ប៉ូលិស​ស្រុក​អង្គស្នួល​។     

    ករណីនេះ​កម្លាំង​ជំនាញ​បាន​កំពុង​វាស់វែង​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់