adverise with khmeread Xhaka tunnel

Granit Xhaka ញញឹម​ពព្រាយ​ហាក់​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ជាមួយ​កាំភ្លើង​ធំ អំឡុង​ដំណើរ​ទស្សនកិច្ច​ដំបូង​ក្នុង​ទឹកដី Emirates

    ​Granit Xhaka ហាក់ដូចជា​រីករាយ​ជាខ្លាំង​ក្នុងការ​ចូលរួម​ជាមួយ​នឹង​ក្លឹប​កាំភ្លើង​ធំ Arsenal ដោយ​វា​បានបញ្ជាក់​ទាំងស្រុង​នៅលើ​មុខ​របស់គាត់​។​

​    ​តារា​លេចធ្លោ​អន្តរជាតិ​ស្វ៊ី​សរូប​នេះ បានធ្វើ​ដំណើរ​គយគន់​ផ្ទះ​ថ្មី​របស់គាត់​កាលពី​ថ្ងៃ​ម្សិលមិញ បន្ទាប់ពី​ការធ្លាក់​ចេញពី​ពានរង្វាន់​អឺរ៉ុប Euro 2016 ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​Xhaka ប្រហែលជា​សុបិន​មិនល្អ​នោះឡើយ​សម្រាប់​បរាជ័យ​ទៅលើ​បាល់​ប៉េ​ណា​ល់​ទី​របស់គាត់ ប៉ុ​ន្ត​ការធ្វើដំណើរ​មកដល់ Arsenal ហាក់ដូចជា​បាន​ជួយ​ជ្រោមជ្រែង​អារម្មណ៍​របស់គាត់​បាន​ប្រសើរ​ឡើងវិញ​គួរឱ្យកត់សម្គាល់​។​

​    ​ខ្សែប្រយុទ្ធ​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​ដើរ​សម្លឹង​ជុំវិញ​នៅផ្ទះ​ថ្មី​របស់គាត់ ខណៈដែល​គាត់​បានធ្វើ​ដំណើរ​មកដល់​ច្រកចូល​ទីលាន​ប្រកួត គាត់​ហាក់ដូច​ជាមាន​ការចាប់​អា​ម្មណ៍​ខ្ពស់បំផុត​ទៅលើ​តារា​ឆ្នើម​ប្រចាំ​កាំភ្លើង​ធំ Olivier Giroud ។​

​    ​ខណៈដែល​គាត់​បាន​សម្លឹងមើល​ទិដ្ឋភាព​នៅក្នុង​ទឹកដី Emirates គាត់​បាន​ព្រលយ​ពាក្យ​ដ៏​សាមញ្ញ​ចំនួន​បី​មាត់​ថា "​ខ្ញុំ​ស្រឡាញ់​វា​" ដែល​វា​ហាក់ដូចជា​បាន​ចាក់​ដោត​បេះដូង​ប្រិយមិត្ត​កាំភ្លើង​ធំ​រួចជាស្រេច​ហើយ​មើលទៅ​៕
 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់